ភ្នំពេញ៖ ដំណឹងល្អបានមកដល់ទៀតហើយ កម្មវិធីប្រកួតសមត្ថភាពបរវកញ្ញាវ័យក្មេងកម្ពុជា ២០២៤ បានចាប់ផ្ដើមបើកទទួលពាក្យហើយ។ ចំពោះ ប្អូនៗ កុមារី និងម៉ាក់ៗ ដែលដឹងថា កូនៗ មានចិត្តក្លាហាន ចង់បញ្ចេញសមត្ថភាពទេពកោសល្យ ដើម្បីទទួលបានជ័យលាភីជាមួយនឹងប្រាក់រង្វាន់ព្រមទាំងឪកាសល្អៗជាច្រើនទៀត។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា ម្ចាស់ជ័យលាភី កម្មវិធីប្រកួតបរវកញ្ញាវ័យក្មេងកម្ពុជាកាលពីឆ្នាំ២០២៣កន្លងទៅនេះ Miss Preteen Cambodia បានទៅលើ ជូរី ល្អហួស។ ចំណែកឯ ម្ចាស់មកុដ កម្មវិធី LITTLE MISS CAMBODIA 2023 ជា​ អមរាសូហ្វី និង កែវ ហ្សាណា ជាប់ជ័យលាភី MINI MISS CAMBODIA កាលពីឆ្នាំ២០២៣ កន្លងទៅនេះ។

រូបភាព

ជាពិសេស ចំពោះឆ្នាំ២០២៤នេះ ជាឪកាសល្អ សម្រាប់បេក្ខភាពវ័យក្មេង ដែលមានចិត្តមោះមុត ចង់បញ្ចេញសមត្ថភាពដើរម៉ូត អាចដាក់ពាក្យមកកាន់កម្មវិធីយើងតាមអាយុវ័យរបស់ប្អូនៗបាន។ ចំពោះការដាក់ពាក្យគឺគ្រាន់តែបញ្ជូនឈ្មោះ ថ្ងៃខែឆ្នាំកំណើត កំពស់ ទំងន់​ ទីលំនៅបច្ចុប្បន្ន រូបថត​របស់កុមារ​ឬយុវតី ដែលចង់ដាក់ពាក្យចូលប្រកួតតាមរយៈផេក Miss Preteen International Cambodia ។

រូបភាព

លក្ខខណ្ឌដាក់ពាក្យកម្មវិធីនីមួយៗទៅតាមវ័យរបស់បេក្ខជនម្នាក់ៗ៖ 

-Miss Preteen Cambodia 2024 ចាប់ពីអាយុ 12-14ឆ្នាំ

-Little Miss Cambodia 2024 ចាប់ពីអាយុ 9-11ឆ្នាំ

-Mini Miss Cambodia 2024 ចាប់ពីអាយុ 6-8ឆ្នាំ

ចំពោះថ្ងៃកំណត់ឈប់ទទួលពាក្យ និង ថ្ងៃចាប់ផ្ដើមប្រកួតជម្រុះដំបូង សូមលោកអ្នកតាមដានការប្រកាសតាមរយៈផេក Miss Preteen International Cambodia ដើម្បីព័ត៌មានច្បាស់៕

រូបភាព
រូបភាព

១. ម្ចាស់ជ័យលាភី Miss Preteen Cambodia ២០២៣ ជូរី ល្អហួស

 ជូរី ល្អហួស  

២. ម្ចាស់ជ័យលាភី Little Miss Cambodia ២០២៣ ជា​ អមរាសូហ្វី

ជា​ អមរាសូហ្វី

៣. ម្ចាស់ជ័យលាភី Mini Miss Cambodia ២០២៣ កែវ ហ្សាណា

 កែវ ហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]