កូរ៉េខាងត្បូង៖ ពិតប្រាកដណាស់ អ្នកគាំទ្រវិស័យ KPOP ណាក៏ស្គាល់ Jennie ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារីល្បីឈ្មោះ BLACKPINK ដែរ ដោយសារតែនាងមានភាពលេចធ្លោខ្លាំង មិនថាពេលសម្ដែងនៅលើឆាក ឬនៅក្រោយឆាក។
យ៉ាងណាមិញ បន្ទាប់ពីសម្រេចមិនបន្តកុងត្រាថ្មីលើសកម្មភាពទោលជាមួយ YG Entertainment រួចមក គេមើលឃើញថា Jennie ដែលជាអ្នកបង្កើតផលិតកម្ម ODDATELIER ពិតជាមានភាពសប្បាយរីករាយនិងស្រស់ស្រាយ នៅពេលនាងបានចូលរួមកម្មវិធីនានា។
ជាក់ស្ដែង កាលពីយប់ថ្ងៃទី១៩ខែមករាកន្លងទៅនេះ Jennie បានបង្ហាញមុខនៅក្នុងការប្រគុំតន្ត្រី "OO-LI" របស់ WOODZ ដែលជាតារាចម្រៀង KPOP ទោល។
ក្នុងវីដេអូដែលអ្នកគាំទ្របានថតនោះ Jennie បានរាំមួយអស់ដៃ និងពិតជាមើលទៅសប្បាយរីករាយខ្លាំងមែនទែន ខណៈដែលនាងបានស្លៀកពាក់អាវស្បែក គូជាមួយមួកពណ៌ដូចគ្នា ដែលជាពិសេសនោះគឺវ៉ែនតាឡូយបែបយុវវ័យទៀតផង។
គួរបញ្ជាក់ផងដែរថា Jennie ជាមិត្តរបស់ Woodz ជាយូរណាស់មកហើយ ដោយអ្នកទាំងពីរធ្លាប់ហាត់ការក្រោមផលិតកម្មតែមួយគឺ YG Entertainment ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]