ថៃ៖ មកទល់នឹងពេលនេះ តារាសម្ដែងប្រុស លោក Mario Maurer នៅតែជាអាយដលក្នុងដួងចិត្តហ្វេនៗជាច្រើន ដែលពួកគេតែងតែងចូលចិត្តតាមដាន រាល់សកម្មភាព ជាពិសេស ពេលបង្ហាញខ្លួន ជាមួយនឹងរូបរាងដ៏ស្រស់សង្ហា ក្មេងជាងវ័យ ផងដែរ។

Mario Maurer
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ តារាសម្ដែងប្រុសរូបនេះ ក៏បានទាញយកចំណាប់អារម្មណ៍ហ្វេនៗម្ដងទៀតហើយ ក្រោយពីមានការបង្ហាញពីរូបភាពជីវិតពិតរបស់លោក ខណៈនៅក្នុងវីដេអូឃ្លីបរយៈពេល ២៣ វិនាទី ដែលទទួលបានការចាប់អារម្មណ៍ជាច្រើននៅលើ TikTok នោះ លោក Mario Maurer បានបង្ហាញខ្លួនជាមួយនឹងរូបរាងដ៏ទាក់ទាញខណៈពេលកំពុងបូមកង់រថយន្ត។

Mario Maurer

ថ្វីត្បិតតែ ការបង្ហាញខ្លួន តុបតែងពាក់អាវពណ៌សសាមញ្ញ និងខោខ្មៅក៏ដោយ ក៏រូបរាងសង្ហាររបស់តារាសម្ដែងប្រុសរូបនេះ នៅតែធ្វើឲ្យអ្នកលេងអ៊ីនធឺណិត លង់ស្នេហ៍ដដែល ជាពិសេស មនុស្សជាច្រើន ពិតជាមិនស្ទាក់ស្ទើរក្នុងការសរសើរ ទៅនឹងរូបភាពដ៏គួរឱ្យចាប់អារម្មណ៍របស់ Mario Maurer នៅអាយុជាង ៣០ឆ្នាំរបស់លោកនោះឡើយ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]