ចិន៖ កាលពីថ្មីនេះ ប្រភពព័ត៌មានពី South China Morning បានប្រកាសអំពីកំពូលអ្នករកស៊ីតាមប្រព័ន្ធអ៉ិនធើណែត៥រូប ដែលរកចំណូលបានច្រើនជាងគេ រាប់រយលានដុល្លារប្រហាក់ប្រហែលនឹងតារាហូលីវូដល្បីៗនៅក្នុងមួយឆ្នាំៗ។ 

បើយោងតាមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកក្វាងទុងបានទម្លាយឈ្មោះបុគ្គលល្បីៗនៅចិន ដែលរកប្រាក់ចំណូលតាមអនឡាញបានច្រើនលើសលុប ដែលសរុបក្នុងមួយឆ្នាំរាប់លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Influencer ៥រូប 

នៅក្នុងនោះ អ្នកទី១គឺ The Boss Seven រកបាន ៣៧លានដុល្លារក្នុងមួយឆ្នាំ ហើយនាងជានារីម្នាក់ដែលរកចំណូលបានច្រើនជាងគេបង្អស់ក្នុងចំណោមនារីរកលុយតាមអនឡាញជាច្រើន។ 

The Boss Seven 

អ្នកបន្ទាប់នោះគឺ Dong Yuhui ដែលលោករកចំណូលបានដល់ទៅ៧៤លានដុល្លារឯណោះ តាមរយៈការឡាយផ្ទាល់លក់ផលិតផល។

 Dong Yuhui

រីឯ Austin Li Jiaqi ដែលគេស្គាល់ថា ជាស្ដេចក្រេម រកចំណូលបានដល់ទៅ៣២៣លានដុល្លារ​ឯណោះក្នុងមួយឆ្នាំ។

Austin Li Jiaqi

ក្រឡេកមកមើលអ្នកដែលកាន់តែរកបានចំណូលច្រើនលើសលុបទៀតនោះគឺ Xin Youzhi ដែលលោករកបាន ៤៣៦លានដុល្លារ តាមរយៈការឡាយលក់នំតាមអ៉ិនធើណែត។

Xin Youzhi

លើសពីនោះ អ្នកចុងក្រោយ ដែលជាប់លេខ១ រកចំណូលបាន ៤៥១លានដុល្លារ មានឈ្មោះថា Crazy Little Yang Brother (Xiaoyangge)។

Crazy Little Yang Brother (Xiaoyangge)

គួរបញ្ជាក់ផងដែរថា អ្នករកចំណូលតាមអនឡាញទាំងនេះ សុទ្ធសឹងតែ ឡាយលក់ផ្ទាល់ៗ នៅក្នុងបណ្ដាញសង្គមមួយនៅប្រទេសចិន។ មិនតែប៉ុណ្នោះ អ្នកទាំង៥ខាងលើនេះ ត្រូវបានគេប្រៀបធៀបចំណូលពួកគេទៅនឹងតារាហូលីវូដដែលរកបានមិនចាញ់តារាលំដាប់ A នោះទេ៕

ប្រភព៖​ South China Morning

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]