កូរ៉េខាងត្បូង៖ Winter គឺជាសមាជិកម្នាក់របស់ក្រុមចម្រៀង KPOP ដ៏ល្បីឈ្មោះជំនាន់ទី៤គឺ aespa ដែលជារឿយៗ ត្រូវអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងលើផ្ទៃមុខដ៏ស្រស់ស្អាត និងរាងរៅដ៏តូចច្រឡឹង ព្រមទាំងសំនៀងដ៏ពីរោះរបស់នាង។

Winter 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Winter ទើបតែបញ្ចប់ការផ្សព្វផ្សាយជាមួយសមាជិក aespa ដទៃទៀតលើអាល់ប៊ុមថ្មី "Drama" ដែលទទួលបានការគាំទ្រខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រ ហើយនាងក៏បានចំណាយពេលទៅដើរលំហែរយៈពេលខ្លី ដើម្បីដកឃ្លាពីសិល្បៈផងដែរ។

Winter 

Winter បានទៅលំហែកាយជាមួយនឹងមិត្តភក្តិជិតស្និទ្ធដែលនាងស្គាល់តាំងពីថ្នាក់បឋម ហើយនាងក៏បានចែករំលែករូបភាពជាច្រើនសន្លឹកសុទ្ធសឹងតែគួរឲ្យស្រលាញ់ដោយភាគច្រើនជាអាវចាក់។

Winter 

យ៉ាងណាមិញ រូបភាពអស់ទាំងនេះបានទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រដោយសារតែនាងពុំបានធ្វើការផាត់មុខអ្វីទេ គឺទុកឲ្យមុខនៅទទេស្អាត ដែលធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់ៗគ្នាថាទោះមិនប្រើប្រាស់គ្រឿងសម្អាងក៏នាងនៅតែស្អាតដែរ៕  

រូបភាពថ្មីរបស់ Winter 
រូបភាពថ្មីរបស់ Winter 
រូបភាពថ្មីរបស់ Winter 
រូបភាពថ្មីរបស់ Winter 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]