កម្សាន្ត៖ រួសរាន់ឡើងកុំឱ្យសំឡេងដ៏ល្អរបស់ខ្លួនត្រូវបានផ្អឹបទុក ត្រឹមច្រៀងឱ្យអ្នកភូមិស្ដាប់ បើគិតថាសមត្ថភាពមានគ្រប់គ្រាន់សំឡេងល្អហើយ សូមស្រូតរួសរាន់ទៅស្វែងរកពាក្យចូលប្រកួត BEAT THE BEST កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកឥលូវនេះទៅ។ បើតាមការប្រកាសពីស្ថានីយទូរទស្សន៍ហង្សមាស ដែលជាម្ចាស់កម្មសិទ្ធិផ្ដាច់មុខលើកម្មវិធីប្រឡងចម្រៀងខាងលើនេះឱ្យដឹងថាការទទួលពាក្យចូលប្រកួត នឹងបន្តទទួលត្រឹមថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤នេះហើយ។ ពោលនៅមិនដល់ប៉ុន្មានថ្ងៃទេ កុំឱ្យមានការស្ដាយក្រោយ ព្រោះដាក់ពាក្យមិនទាន់។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីប្រឡងចម្រៀងដ៏ធំសម្បើម BEAT THE BEST រដូវកាលទី២ នេះកាន់តែអស្ចារ្យ ព្រោះប្រាក់រង្វាន់កាន់តែច្រើន។ អ្នកដែលមានសំឡេងល្អពិតប្រាកដនឹងអាចក្លាយជាម្ចាស់កញ្ចប់ប្រាក់ដ៏ធំមួយនេះ។ ចំពោះអ្នកដែលមានសំឡេងល្អជាងគេ មានប្រជាប្រិយភាពជាងគេ នឹងមានឱកាសទទួលបានប្រាក់រង្វាន់រហូតដល់ ២៤០០០ដុល្លារ និងក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្មរស្មីហង្សមាស។

មកជាមួយរដូវកាលថ្មី ទស្សនីយភាពថ្មី វិញ្ញាសាកាន់តែថ្មីប្លែកជាមួយកំពូលគណៈកម្មការទាំង ៤រូបរបស់កម្មវិធី ដូចជា៖ កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា លោក ឆន សុវណ្ណារាជ អ្នកនាង សួស វីហ្សា និងកញ្ញា ផន ស្រីខួច។ ពួកគាត់ទាំង ៤ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទៀងផ្ទាត់ស្ដាប់សំឡេងដ៏ល្អពិតប្រាកដ ដែលអាចមានជោគវាសនាក្លាយជាម្ចាស់ពាន។

ដូច្នេះសូមត្រៀមខ្លួនទាំងអស់គ្នា! យកសំឡេងដ៏ល្អរបស់អ្នក មក BEAT ជាមួយកំពូលគណៈកម្មការទាំង៤ មិនថាអ្នកមានសំឡេងទំរង់ប្រភេទណា គណៈកម្មការដ៏ឆ្នើមទាំង ៤រូប កំពុងរង់ចាំទទួលស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best រដូវកាលទី២។  រួសរាន់ដាក់ពាក្យមកឥឡូវនេះ ដោយគ្រាន់តែថតសំឡេងខ្លួនឯងច្រៀងផ្ទាល់ជាវីដេអូឃ្លីប រួចផ្ញើមកកាន់ Telegram ដែលមានលេខទូរស័ព្ទ 099 471 221 តែមួយគត់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]