កម្សាន្ត៖ កម្មវិធីកម្សាន្តលំដាប់ពិភពលោក Killer Karaoke Cambodia រដូវកាលទី៧ បានមកដល់សប្ដាហ៍ទី១០ហើយ។ មកដល់វគ្គនេះវិញ្ញាសាកាន់តែប្លែក កាន់តែគួរឱ្យព្រឺព្រួច ស្រៀវឆ្អឹងខ្នងជំនួសតារាកិត្តិយស។ កាលពីថ្ងៃ ព្រហស្បតិ៍ កន្លងទៅនេះកម្មវិធីបានបង្ហាញមុខតារាចម្រៀងរូបសង្ហា សំ សុវណ្ណារ៉ាក់ និងកញ្ញា ឈិន ម៉ានិច្ច ក្នុងវិញ្ញាសា មិនដែលប្រទះពីមុន ទស្សនាហើយអត់ទ្រាំមិនសើចមិនបានតែម្ដង។

លោក សំ សុវណ្ណារ៉ាក់ និងកញ្ញា ឈិន ម៉ានិច្ច
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកលើកនេះកញ្ញា ឈិន ម៉ានិច្ច ត្រូវប៉ះនឹងវិញ្ញាសាថ្មីមួយពិតជាប្លែក គឺ «តុកៗ ជម្រាបសួរ»។ កុំច្រឡំថាវិញ្ញាសានេះឱ្យតារាកិត្តិយសទៅជិះតុកៗឱ្យសោះ គឺទៅគោះទ្វាអាថ៌កំបាំង តុកៗ ដោយមិនដឹងថាក្នុងផ្ទុះនោះមានអ្វីខ្លះទេ ធ្វើឱ្យម្ចាស់បទ «នារីក្នុងសុបិនបងជាអ្នកណា» ភ័យបុកពោះ។ ប៉ុន្តែជាសំណាងវិញ្ញាសានេះគ្រាន់តែបន្លាច ឈិន ម៉ានិច្ច ប៉ុណ្ណោះ មិនមានអ្វីគួរឱ្យរន្ធត់ប៉ុន្មានទេគ្រាន់តែត្រូវគេជះម្សៅសមួយកាធុន និងទឹកមួយកាធុន ធ្វើឱ្យ ម៉ានិច្ច ស្រែកវ៉ាស់ៗភ្ញាក់ព្រើត។ តែចុងក្រោយ ម៉ានិច្ច នៅតែគេចមិនផុត ពីសត្វអាសិរពិសប្រចាំផ្ទះ Killer Karaoke Cambodia ពោល ចុងក្រោយ ត្រូវស្វាគមន៍ជាមួយកម្រងផ្កាសត្វពស់ពាក់ពេញ-ក។

រូបភាព

អាចថា ឈិន ម៉ានិច្ច ធ្វើបុណ្យដល់មិនសូវជួបរឿងរន្ធត់ទេ ប៉ុន្តែ សំ សុវណ្ណារ៉ាក់ វិញប្រហែលជាយីអ៊ុនធ្លាក់ចុះបន្តិចហើយ ព្រោះមកត្រូវនឹងវិញ្ញាសាមួយគឺធ្ងន់ធ្ងរខ្លាំង។ ក្នុងវិញ្ញាសា «អសនៈប្ដូរកាយ» សំ សុវណ្ណារ៉ាក់ ត្រូវជួបហេតុការណ៍រន្ធត់ៗជាច្រើន។ ក្នុងវិញ្ញាសានេះ សុវណ្ណារ៉ាក់ ត្រូវស្វាគមន៍នឹងចរន្តអគ្គិសនីឆក់ទ្រីតៗ បន្ទាប់មកត្រូវបិតស្កុតស្អិតបករោមទ្រូង និងរោមជ្រើងឮសូរតែខ្វោកៗ។ នៅមិនទាន់អស់ទេ សុវណ្ណារ៉ាក់ ត្រូវច្រៀងទាំងរន្ធត់ព្រឺព្រួចជាមួយសត្វល្អិត សត្វអសិរពិសជាច្រើន ធ្វើឱ្យកំលោះសង្ហាម្នាក់នេះរន្ធត់មុខឡើងស្លេក សើចលែងសម។

រូបភាព

ទាំងនេះហើយជាអ្វីដែលតែងកើតឡើងក្នុងកម្មវិធីកម្សាន្តដ៏ពេញនិយមខាងលើ អ្នកចូលរួមប្រកួតមិនបានដឹងជាមុនថាខ្លួននឹងត្រូវជួបរឿងអ្វីទេ។ បើក្លាហានហ៊ានមកហើយ ត្រូវតែប្រឈមនឹងហេតុការណ៍រន្ធត់តក់ស្លុត ព្រឺព្រួច។ Killer Karaoke Cambodia រដូវកាលទី៧ មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃព្រហស្បតិ៍ តាមរយៈទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៨ យប់តទៅ៕

វិដេអូ
វិដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]