អាមេរិក៖ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលនិងរន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បានប៉ុនប៉ងចង់លួចចូលផ្ទះរបស់តារាចម្រៀងផបល្បីឈ្មោះ Taylor Swift ។

 Taylor Swift
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទះនេះជាផ្ទះរបស់នាងស្ថិតនៅក្រុង ញ៉ូវយ៉ក នៅតំបន់ Trebeca ដោយយោងតាមការបញ្ជាក់របស់ប៉ូលិសគឺ បុរសម្នាក់នោះប៉ុនប៉ងចង់បើកទ្វារផ្ទះនេះផងដែរ ប៉ុន្តែឈ្មោះរបស់បុរសម្នាក់នោះពុំត្រូវបានបញ្ចេញនោះឡើយ។

យ៉ាងណាមិញ សាក្សីដែលបានឃើញហេតុការណ៍នេះបានបញ្ជាក់ថា ពិតជាបានឃើញបុរសម្នាក់នោះនៅនឹងមុខផ្ទះ Taylor Swift មែនហើយ គេបានដើរក្រវែលៗផ្ទះនេះជាងមួយខែមកហើយ ដោយបុរសម្នាក់នេះថែមទាំងបាន ស្រែកឡូឡា និងជក់បារីរំខានគេឯងទៀតផង។ ស្វាមីរបស់សាក្សីក៏បានទៅសួរនាំ ហើយបុរសនោះបាននិយាយថាគេចង់ឃើញ Taylor។

ផ្ទះ​​របស់ Taylor នៅ NYC

គួរបញ្ជាក់ផងដែរថា ប៉ូលិសប្រចាំតំបន់បានទៅចាប់វាយខ្នោះបុរសម្នាក់នោះភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ដោយនឹងត្រូវនាំយកទៅសួរចម្លើយផងដែរ៕  

 Taylor Swift
 Taylor Swift
 Taylor Swift
បុរសដែលប៉ុនប៉ងចូលផ្ទះ​​របស់ Taylor
បុរសដែលប៉ុនប៉ងចូលផ្ទះ​​របស់ Taylor
បុរសដែលប៉ុនប៉ងចូលផ្ទះ​​របស់ Taylor
បុរសដែលប៉ុនប៉ងចូលផ្ទះ​​របស់ Taylor
បុរសដែលប៉ុនប៉ងចូលផ្ទះ​​របស់ Taylor

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]