កម្សាន្ត៖ កាលពីយប់មិញនេះ គេបានប្រទះឃើញអតីតតារាចម្រៀងកូរ៉េ ដ៏ល្បីល្បាញ Seungri ដែលជាសមាជិកចាស់នៃក្រុម Big Bang បានបង្ហាញខ្លួននៅក្នុងពិធីជប់លាងមួយនៅឯ Prince Brewing យ៉ាងសប្បាយរីករាយ។ នៅក្នុងនោះ គេឃើញមានមហាជនដែលនៅទីនោះ មានការភ្ញាក់ផ្អើលនិងរំភើបដែលបានឃើញ រូបលោក ហើយថែមទាំងបានថតរូបបង្ហោះពេញបណ្ដាញសង្គមទៀតផង។

Seungri 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ គេឃើញ រូបលោក បានធ្វើពិធីខួបកំណើតគម្រប់៣៣ឆ្នាំរបស់ខ្លួននៅកន្លែងជប់លាងនោះដែរ ដែលចូលរួមដោយមនុស្សយ៉ាងច្រើនកុះករ។ គួរបញ្ជាក់ផងដែរថា តារាប្រុសរូបនេះ ត្រូវបានដោះលែងពីការមន្ទីឃុំឃាំងកាលពីខែកុម្ភៈកន្លងទៅនេះ ដោយឲ្យលោកមានសេរីភាពឡើងវិញ ហើយបច្ចុប្បន្នលោកក៏កំពុងតែមានជំនួញនៅក្នុងដៃផងដែរ។ 

Seungri 

ដោយឡែក អ្នកគាំទ្រនៅតែសប្បាយចិត្តនៅពេលដែលឃើញអតីតតារាប្រុសរូបនេះ មានសុខភាពល្អ និង ប្រើជីវិតរស់នៅយ៉ាងហ៉ឺហា។ ជាពិសេស លោកក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមនឹករលឹកជាខ្លាំង ទោះបីជាលោកធ្លាប់មានកំហុសដល់ថ្នាក់ចូលក្នុងគុកក៏ដោយចុះ៕

ប្រភព៖ ARROW PLAS

video
រូបភាពពី Drama-Vibe
@kspping #seungri #bigbang #suengribigbang #fypシ ♬ original sound - Khou Seavping
video

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]