កម្សាន្ត៖ ក្រៅពីការងារក្នុងសិល្បៈហើយនោះ សម្រាប់តារាសម្ដែងស្រី Gypsy ក៏បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ ជាមួយនឹងស្ទាយ៍តុបតែងខ្លួន បែបស៊ិ.ច.ស៊ីបញ្ចេញរូបរាងដ៏ស្រស់ស្អាតជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គម។
កាលពីថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ បន្ទាប់ពីបានបញ្ចេញរូបភាព ដើម្បីចែករំលែកនូវពេលវេលាដ៏គួរឲ្យចាប់អារម្មណ៍ ឲ្យអ្នកគាំទ្របានទស្សនាកម្សាន្ត។ ក្នុងនោះដែរ តារាស្រី Gypsy បានបង្ហាញពីពេលវេលា ដើរគយគន់ទិដ្ឋភាពនៃទីក្រុងចាស់ ក្នុងទីក្រុងហាណូយ ។
អ្វីដែលគួរឲ្យយកចិត្តទុកដាក់ជាងនេះ តារាស្រីរូបនេះ ក៏បានបង្ហាញខ្លួនជាមួយនឹងស្ទាយ៍តុបតែងខ្លួន ក្នុងឈុតសម្លៀកបំពាក់ អាវវាលទ្រូង ជាមួយនឹងខោខូវប៊យតឹង ដែលកំពុងតែធ្វើឱ្យអ្នកគាំទ្រចាប់ភ្លឹក គយគន់សម្រស់ដ៏ស្រសស្អាត ក៏ដូចជារូបរាងដ៏ទាក់ទាញរបស់ តារាស្រីរូបនេះ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]