អាមេរិក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ពិភពលោករបស់ Taylor Swift ពិតជាមានពណ៌ស៊ីជម្ពូណាស់ បន្ទាប់ពីបានប្រកាសទាក់ទងគ្នាជាមួយនឹង កីឡាករបាល់ឱប Travis Kelce ។

Taylor Swift
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារឿយៗ គេតែងតែឃើញ Taylor បានទៅលើកទឹកចិត្តមិត្តប្រុសដល់ទីលានប្រកួតហើយនៅសប្តាហ៍នេះ ក៏មិនខុសពីគ្នា ដោយគេបានឃើញ Taylor Swift បង្ហាញខ្លួនក្នុងការប្រកួតរវាង Kansas City Chiefs ជាមួយនឹង Buffalo Bills នាល្ងាចថ្ងៃទី២១ខែមករា (ស្មើនឹងថ្ងៃទី២២ខែមករា ម៉ោងនៅកម្ពុជា)។

រូបភាព Taylor Swift នៅក្នុងការប្រកួត
រូបភាព Taylor Swift នៅក្នុងការប្រកួត
Travis Kelce

ក្នុងនោះដែរ Taylor បានស្លៀកអាវចាក់ពណ៌ទឹកដោះគោ ខោពណ៌ខ្មៅរួមជាមួយនឹកមួកចាក់ពណ៌ក្រហម ផងដែរ ហើយក្នុងការប្រកួតនេះ នាងក៏បានស្រែកអបអរនិងហ៊ោផងដែរ។

អ្វីដែលអ្នកគាំទ្ររំភើបនោះគឺ Travis Kelce បានងក់ក្បាលញញិមដាក់មិត្តស្រី ព្រមទាំងផ្ញើស្នាមថើបតាមអាកាសជូនទៅដល់ Taylor ដែលអង្គុយនៅកៅអី VIP ធ្វើឲ្យអ្នកគាំទ្រនាំគ្នារំភើប និយាយថាស្នេហារបស់អ្នកទាំងពីរពិតជាផ្អែមល្ហែមណាស់៕  

កាយវិការ Travis Kelce បង្ហាញទៅ Taylor
កាយវិការ Travis Kelce បង្ហាញទៅ Taylor
រូបភាព Taylor Swift នៅក្នុងការប្រកួត
រូបភាព Taylor Swift នៅក្នុងការប្រកួត
រូបភាព Taylor Swift នៅក្នុងការប្រកួត

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]