កម្សាន្ត៖ ជាការពិតណាស់ ថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៧​ គឺជាថ្ងៃកំណើតរបស់តារាចម្រៀងរ៉េបដ៏ល្បីល្បាញ លោក វណ្ណដា ដែលឆ្នាំនេះ លោកឈានចូលវ័យ២៧ឆ្នាំហើយ។ ជាមួយគ្នានេះដែរ កាលពីឆ្នាំមុនៗកន្លងទៅ វណ្ណដា មិនទាន់មានគូស្នេហ៍នៅទំនេរ មិនទាន់មានអ្នកជូនពរផ្អែមល្ហែមនោះទេ ដោយឡែកខុសពីឆ្នាំនេះ។

វណ្ណដា 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ងាកមកមើលគូស្នេហ៍សំណព្វចិត្តរបស់ វណ្ណដា វិញ កញ្ញា Lauryn ក៏បានបង្ហាញ Story អមជាមួយសារជូនពរយ៉ាងផ្អែមល្ហែម ដែលក្នុងនោះ សារមានអត្ថន័យថា រីករាយថ្ងៃកំណើត ខ្ញុំប៉ងប្រាថ្នាសម្រាប់អ្នករៀងរាល់ថ្ងៃ នៅចុងបញ្ចប់ វាមិនមែនជាឆ្នាំដែលយើងត្រូវរាប់ តែវាជាជីវិតនៅក្នុងមួយឆ្នាំទៅមួយឆ្នាំ។

 វណ្ណដា និង Lauryn

លើសពីនោះ នាងបាននិយាយពាក្យយ៉ាងស៊ីជម្រៅថា អ្នកអស្ចារ្យណាស់ ក្នុងនាមជា តារារ៉េប វណ្ណដា និង ជាបុរសសាមញ្ញ ម៉ាន់ វណ្ណដា។ នាងមានមោទកភាពដែលបាននៅជាមួយតារាដូចជា VD តែនាងកាន់តែមានសំណាងបំផុតដែលបានបុរសដូចជា ម៉ាន់ វណ្ណដា នៅក្បែរ អរគុណសម្រាប់គ្រប់យ៉ាង និង និយាយថា ស្រឡាញ់ទៅកាន់វណ្ណដាទៀតផង៕

ប្រភព៖ Lauryn Lauryn

Lauryn
Lauryn
Lauryn និង វណ្ណដា
Lauryn និង វណ្ណដា
Lauryn និង វណ្ណដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]