បារាំង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Lisa ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារី KPOP ដ៏ល្បីរន្ទឺគឺ BLACKPINK បានសម្រេចចាកចេញពីផលិតកម្ម YG Entertainment ដោយមិនបន្តកុងត្រាថ្មីលើសកម្មភាពទោលរបស់នាងទៀតទេ។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណឹងនេះធ្វើឲ្យអ្នកគាំទ្រមានក្ដីរំភើបណាស់ ដោយបានរង់ចាំឲ្យនាងបញ្ចេញសកម្មភាពថ្មីៗ ហើយយោងតាមប្រភពព័ត៌មានមួយចេញនាថ្ងៃទី២៣ ខែមករានេះ បានបញ្ជាក់ថា Lisa នឹងវិលត្រឡប់មកអង្រួនឆាកតន្ត្រីសាជាថ្មី ក្នុងកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ Gala des Pièces Jaunes benefit ដែលធ្វើឡើងនាថ្ងៃទី២៦ ខែមករា នៅឯ Accor Arena ទីក្រុងប៉ារីស ប្រទេសបារាំង។

Lisa

ចំណូលបានពីការប្រគុំតន្ត្រីនេះនឹងត្រូវយកទៅបរិច្ចាគដល់មូលនិធិសម្រាប់ជួយដល់កុមារកំពុងឈឺនៅមន្ទីរពេទ្យ ដែលអ្នកបង្កើតយុទ្ធនាការនេះគឺ លោកជំទាវ Brigitte Macron ជាសុភាពនារីទី១របស់ប្រទេសបារាំង ដែលត្រូវបានប្រទះឃើញដើរជាមួយ Lisa ថ្ងៃមុន។

Lisa និង លោកជំទាវ Brigitte Macron
Lisa និង លោកជំទាវ Brigitte Macron

នេះជាលើកដំបូងហើយដែល Lisa ចូលរួមការប្រគុំតន្ត្រី បន្ទាប់ពីការប្រគុំតន្ត្រីឈ្មោះ "BORN PINK" បានបញ្ចប់ទៅកាលពីឆ្នាំ២០២៣៕  

Lisa
Lisa
Lisa
Lisa
កម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ Gala des Pièces Jaunes benefit 
កម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ Gala des Pièces Jaunes benefit 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]