បរទេស៖ អតីតគូស្វាមីភរិយា Kim Kardashian និង លោក Kanye West ត្រូវបានគេមើលឃើញថា បានអង្គុយរំលងពីរបីកៅអីនៅឆ្ងាយពីគ្នា នៅពេលពួកគេមកលើកទឹកចិត្តក្នុងការប្រកួតកីឡាបាល់បោះកូនប្រុសរបស់ពួកគេកាលពីចុងសប្តាហ៍មុន។
ក្នុងនោះដែរ យោងតាមសារព័ត៌មាន TMZ បានឲ្យដឹងថា តារាស្រី Kim Kardashian បានឱប និងនិយាយជាមួយកូនស្រីរបស់ខ្លួន Chicago ខណៈដែល Kanye កំពុងចុចទូរស័ព្ទ។ យ៉ាងណាមិញ ពេលខ្លះ ក្មេងស្រីតូចរូបនេះ បានរត់ទៅខ្សឹបឪពុក បន្ទាប់មកអ្នកទាំងពីរបានចុះទៅទីវាល ដើម្បីលើកទឹកចិត្តកូនប្រុស Saint West ខណៈដែលមានសាក្សីបាននិយាយថា អតីតប្ដីប្រពន្ធមួយគូនេះ បាននិយាយគ្នាប៉ុន្មានម៉ាត់ហើយនៅស្ងៀម។
គួររំឮកផងដែរថា តារាស្រី Kim Kardashian និង លោក Kanye West បានបែកបាក់គ្នានៅដើមឆ្នាំ ២០២១ ដោយបានបញ្ចប់ការលែងលះរបស់ពួកគេនៅខែវិច្ឆិកា ឆ្នាំ ២០២២។ ដំបូងឡើយ អតីតប្ដីប្រពន្ធមួយគូនេះ នៅតែមានភាពស្និទ្ធស្នាល និងសប្បាយរីករាយ រាល់ពេលដែលបានជួបគ្នា ប៉ុន្តែក្រោយមក ក៏មានការខ្វែងគំនិតគ្នាជាច្រើន ដែលបានកើតឡើង ដែលធ្វើឱ្យទំនាក់ទំនងបានមកដល់ចំណុចមួយនេះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]