កូរ៉េខាងត្បូង៖ មិនថាកាលៈទេសៈណាទេ Jennie ដែលជាសមាជិកក្រុមចម្រៀងនារីល្បីឈ្មោះ BLACKPINK តែងតែទទួលបានការចាប់អារម្មណ៍ ព្រោះតែនាងជាអ្នកបង្កើត Trend ល្បីៗជាច្រើន ក៏ដូចជាមានឥទ្ធិពលខ្លាំងលើវិស័យតន្ត្រីក៏ដូចជាវិស័យម៉ូតផងដែរ។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ រូបភាពថតផ្សាយពាណិជ្ជកម្មថ្មីឲ្យយីហោ Tamburins របស់ Jennie បានធ្វើឲ្យអ្នកគាំទ្រមានការកោតសរសើរជាខ្លាំង បន្ទាប់ពីបានឃើញសម្រស់ដ៏ស្រស់ស្អាតរបស់នាង។

Jennie

ក្នុងរូបភាពថ្មីនោះ Jennie បានឈរធម្មតាដោយដាក់ដៃឆ្វេងលើភ្លៅហើយឈានជើងឆ្វេងមកខាងមុខ ដោយនៅលើដងខ្លួនទៀតសោត គឺស្លៀករ៉ូបពណ៌បៃតងចាស់ មានជាយប៉ោងៗនៅលើដៃអាវនិងដើមទ្រូង ព្រមទាំងសម្រុងខាងក្រោមផងដែរ ចំណែកសក់វិញ គឺចងកន្ទុយសេះធម្មតា និងវែកសក់ខាងមុខជាពីរពុះកណ្ដាលស្មើគ្នា។

រូបភាព​​ថ្មីរបស់ Jennie
រូបភាព​​ថ្មីរបស់ Jennie

ក្នុងរូបភាពមួយទៀត Jennie បានកាន់ទឹកអប់តូចមួយរបស់ Tamburins ដោយពាក់អាវពណ៌សមានជាយប៉ាក់ៗយ៉ាងស្រស់ស្អាត ហើយទម្លាក់សក់វែកទៅខាងក្រោយទាំងអស់ជាមួយនឹងការផាត់មុខបែបពណ៌ផ្កាឈូកៗ មើលទៅស្រស់ស្អាតប្លែក ធ្វើឲ្យអ្នកគាំទ្រនាំគ្នាសរសើរថា លេងស្ទាយ៍របៀបណាក៏ Jennie នៅតែស្រស់ស្អាត៕  

រូបភាព​​ថ្មីរបស់ Jennie
រូបភាព​​ថ្មីរបស់ Jennie
រូបភាព​​ថ្មីរបស់ Jennie

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]