បរទេស៖ ក្រៅពីបានធ្វើឲ្យហ្វេនៗជក់ចិត្តនឹងតាមដានទៅលើសកម្មភាពផ្អែមល្ហែម ជាមួយនឹងស្វាមីហើយនោះ សម្រាប់ តារាចម្រៀងស្រី Jennifer Lopez ក៏បានទាញយកចំណាប់អារម្មណ៍ពីមហាជន ជាមួយនឹងស្ទាយ៍តុបតែងខ្លួនថ្មីៗស្រស់ស្អាត ពេលចូលរួមកម្មវិធីផ្សេងៗ។
ដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រី Jennifer Lopez បានធ្វើឲ្យមានភាពភ្ញាក់ផ្អើល ដែលក្រោយពី ហាក់បីដូចជា បាននាំយកសួនផ្កាកុលាប ទៅកម្មវិធីបង្ហាញម៉ូដ Haute Couture Fashion Week របស់ Schiaparelli ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ដោយពាក់អាវធំខាងក្រៅ ដែលផលិតចេញពីផ្កាកុលាបពិតៗ។
មិនត្រឹមតែប៉ុណ្ណោះ ពេលក្រឡេកមើលដំបូង តារាចម្រៀងស្រីរូបនេះ ដូចជាកំពុងពាក់អាវក្រោះ ប៉ុន្តែក្រឡេកមើលទៅជិត បានធ្វើឲ្យមើលឃើញពី អាវរងាដែលត្រូវបានរចនាឡើងដោយនាយកច្នៃប្រឌិតរបស់ Schiaparelli គឺលោក Daniel Roseberry ដែលត្រូវបានគ្របដណ្ដប់ ដោយស្រទាប់ផ្កាកុលាបពណ៌សជាច្រើន៕
ប្រភព៖ Pagesix
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]