កម្សាន្ត៖ កាលពីថ្មីៗនេះ តារាចម្រៀងអន្ដរជាតិដ៏ល្បីល្បាញ លោក Zayn Malik បានត្រឡប់ចូលក្នុងវិស័យសិល្បៈវិញ បានធ្វើឲ្យអ្នកគាំទ្រមានការរំភើបជាខ្លាំង បន្ទាប់ពីលោកសម្រាកអស់រយៈពេលជាច្រើនឆ្នាំមក។ ក្នុងការត្រឡប់មកលើកនេះផងដែរ តារាប្រុសរូបនេះ បង្ហាញវត្តមាននៅក្នុងកម្មវិធីផ្សេងៗប្លែកពីមុន។

Zayn Malik
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ លោកបានចូលរួមកម្មវិធី Fashion Show របស់ Valentino នៅឯទីក្រុងប៉ារីស វត្តមានរបស់លោកបានធ្វើឲ្យកក្រើកអ្នកគាំទ្រដែលលេងបណ្ដាញអ៉ិនធើណែត នាំគ្នាចែករំលែករូបភាព ជាមួយនឹងការលេងស្ទាយ៍តុបតែងខ្លួនដ៏សង្ហាមានមន្ដស្នេហ៍។

Zayn Malik

ជាមួយគ្នានេះ មានហេតុការណ៍មួយបានកើតឡើងទៅលើ Zayn ដែលធ្វើឲ្យហ្វេនមានការបារម្ភជាខ្លាំង ដោយនៅពេលដែលលោកដើរចេញក្រៅកម្មវិធីមនុស្សម្នារពពាក់ពពូនគ្នាពេក ក៏ធ្វើឲ្យ Zayn ដើរកៀកនឹងឡានដែលកំពុងបើក ហើយក៏ត្រូវឡាននោះជិះកិនលើជើងរបស់លោក បង្ហាញទឹកមុខឈឺជាខ្លាំង។

Zayn Malik

ដោយឡែក បន្ទាប់ពីមានការសួរនាំពីសំណាក់ហ្វេនដែលបារម្ភចំពោះជើងរបស់ Zayn លោកក៏បានបង្ហោះសារប្រាប់ហ្វេនវិញថា ជើងលោកមិនអីនោះទេ ព្រោះតែបានស្បែកជើងដ៏ក្រាស់មួយនេះ ការពារ។ គួរបញ្ជាក់ផងដែរថា តារាប្រុសរូបនេះ តាំងពីដើមឡើយគឺមិនចូលចិត្តចេញមុខក្នុងកម្មវិធីមានមនុស្សច្រើននោះទេ ប៉ុន្ដែលើកនេះចេញមកហើយក៏ធ្វើឲ្យកើតហេតុការណ៍បែបនេះ ហ្វេនបារម្ភខ្លាច Zayn ខ្លាចការចេញក្រៅទៀត៕

Zayn Malik
Zayn Malik
Zayn Malik
Zayn Malik
Zayn Malik

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]