កម្សាន្ត៖ កាលពីពេលថ្មីៗនេះកន្លងទៅនេះ វត្តមានរបស់អតីតតារាចម្រៀង Kpop គឺ Seungri មកជប់លាង ព្រមទាំងបានធ្វើខួបកំណើតរាំច្រៀងយ៉ាងសប្បាយនៅប្រទេសកម្ពុជា និងបានកាន់ Light stick របស់ ក្រុម Big Bang ទៀតផង។

Seungri 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ​ Seungri ថែមទាំងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីមហាជនខ្មែឬមួយចំនួន សូម្បីតែតារាខ្មែរខ្លះក៏ស្រឡាញ់គាំទ្ររូបលោកដែរ។​ មិនយូរប៉ុន្មាននោះទេ ព័ត៌មាននេះ បានលេចឮដល់មហាជនកូរ៉េ ដែលធ្វើឲ្យពួកគេបញ្ចេញមតិរិះគន់ជាច្រើនមកកាន់មហាជនខ្មែរដែលនៅតែគាំទ្រ Seungri។

Seungri 

មិនតែប៉ុណ្ណោះ ពួកគេផ្ដោតលើចំណុចដែល Seungri និយាយថា ខ្លួននឹងនាំ G-Dragon មកលេងប្រទេសកម្ពុជា ដែលពាក្យនេះ ធ្វើឲ្យមានការប្រត្តិកម្មយ៉ាងខ្លាំង។ មានមតិជាច្រើនបាននិយាយវាយប្រហារមកកាន់ Seungri ថា ស្មានតែរូបលោកនៅក្នុងគុកនៅឡើយ ហើយថា លោកពិតជាគួរឲ្យខ្ពើមណាស់ ដែលហ៊ានបើកមាត់និយាយពីឈ្មោះ G-Dragon ដែលទើបនឹងរួចខ្លួនពីករណីស៉ើបអង្កេតរកសារធាតុញៀនក្នុងខ្លួន។

Seungri 

ពោលគឺ ពួកគេមានការខឹងសម្បារដែលអតីតសមាជិក Big Bang រូបនេះ ហ៊ាននិយាយដល់ឈ្មោះ GD ហើយធ្វើដូចខ្លួនអាចធ្វើវាបានអញ្ចឹង។ គួរបញ្ជាក់ផងដែរថា Seungri គឺជាឧក្រិដ្ឋជនមួយរូប កាលពីឆ្នាំ ២០២៨ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសជាច្រើន ដូចជា រំលោភបំពានផ្លូវភេទ ពេស្យាចារ ការចែកចាយគ្រឿងញៀន លាក់កាមេរ៉ា ការគេចពន្ធ និងអំពើពុករលួយរបស់ប៉ូលីសក្នុងតំបន់ ដែលត្រូវបានគេដាក់ឈ្មោះករណីនេះថា ជាករណី Burning Sun ហើយត្រូវបានគេស្អប់ជាច្រើន និង Cancel គ្រប់ទីកន្លែងជាពិសេសគឺប្រទេសកូរ៉េ ព្រោះលោកបានធ្វើបាបនារីៗកូរ៉េជាច្រើននាក់ បន្សល់ស្លាកស្នាមឲ្យពួកគេពេញមួយជីវិត៕

ប្រភព៖ Allkpop

Seungri 
Seungri 
Seungri 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]