អាមេរិក៖ Jamie Dornan ជាតួអង្គឯកប្រុសក្នុងរឿងដ៏ល្បី "Fifty Shades of Grey" ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីចេញរោគសញ្ញាដូចជាអាការៈគាំងបេះដូង នេះបើយោងតាមការបញ្ជាក់ពី Page Six ។

Jamie Dornan
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើង នៅពេល Jamie បានធ្វើដំណើរកម្សាន្តរួមជាមួយលោក Gordon Smart ជាមិត្តភក្តិរបស់លោកនៅឯ ប្រទេសព័រទុយកាល់ ដែលអការៈដូចជាគាំងបេះដូងនេះក៏ធ្លាប់កើតឡើងដែរលើរូបលោក ពេលលោកកំពុងវាយកូនគោល កាលពីឆ្នាំទៅ។

Jamie Dornan ដើរលេងនៅប្រទេសព័រទុយកាល់
Jamie Dornan និងមិត្តភក្តិ

ភ្លាមៗពេល Jamie Dornan ត្រូវបញ្ជូនទៅមន្ទីរពេទ្យគឺ Smart គិតថា Jamie ក្លាយជាបែបនេះដោយសារតែផឹកច្រើនជ្រុល ប៉ុន្តែបើយោងតាមការបញ្ជាក់របស់គ្រូពេទ្យ គឺដោយសារតារាប្រុសរូបនេះបានប៉ះពាល់ដង្កូវមេអំបៅប្រភេទ ដែលមានជាតិពុលក្នុងនោះ។

ជាសំណាងល្អ ដែលលោក មិនមានកើតអ្វីធ្ងន់ធ្ងរ គ្រាន់តែអំឡុងពេលព្យាបាលនោះ ដៃនិងជើងរបស់លោកគឺកម្រើក​​សឹងតែ​​មិនបានទៅហើយ៕

Jamie Dornan
Jamie Dornan
Jamie Dornan
ដង្កូវ​​​មេអំបៅ

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]