កម្សាន្ត៖ កាលពីថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំងទៅលើតារាសម្ដែងស្រី Han Sohee ដែលនាងបានបង្ហាញសម្រស់ដ៏ស្អាតទាក់ទាញ។ តាមប្រភពពីគណនីហ្វេសប៊ុកមួយបានចែករំលែករូបភាពប៉ុន្មានសន្លឹករបស់តារាស្រីរូបនេះ ធ្វើឲ្យផ្ទុះការសរសើរព្រោងព្រៀតទៅលើសម្រស់របស់នាង។

នៅក្នុងនោះផងដែរ Han Sohee ទំនងជាកំពុងចូលរួមក្នុងកម្មវិធីមួយនៅឯទ្វីបអឺរ៉ុប ហើយនាងបានបង្ហាញខ្លួននៅខាងក្រៅទីសាធារណៈ ដែលចោមរោមដោយមហាជន នាំគ្នាសុំហត្ថលេខាផង ថតរូបផង យ៉ាងច្រើនកុះករ។ ទន្ទឹមនឹង Sohee ពេលកំពុងចុះហត្ថលេខាឲ្យហ្វេន គេចាប់អារម្មណ៍ទៅលើសម្រស់ដ៏ស្រស់ស្អាតជាងនៅក្នុងកាមេរ៉ាទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Han Sohee 

ជាមួយគ្នានេះ គេបានសរសើរថា Han Sohee នៅក្នុងជីវិតពិត មានមន្ដស្នេហ៍ជាងឃើញក្នុងរឿងភាគទៅទៀត មើលជ្រុងណាក៏ទាក់ភ្នែកដែរ។ គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ គឺជាតារាសម្ដែងកូរ៉េដ៏ល្បីល្បាញមួយរូប ដែលនាងបានបង្ហាញខ្លួននៅក្នុងរឿងភាគជាច្រើនល្បីៗដូចជា Nevertheless និង រឿង​ My Name ជាដើម៕

ប្រភព៖ Princess Inn

Han Sohee 
Han Sohee 
Han Sohee 
Han Sohee 
Han Sohee 
Han Sohee 
Han Sohee 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]