ចិន៖ ថ្មីៗនេះ Jia Ling ដែលជាតារាសម្តែងស្រី និងជាអ្នកដឹកនាំរឿងដ៏ល្បីមួយរូបក្នុងប្រទេសចិន បានស្រកទម្ងន់ខ្លួនដល់ទៅពាក់កណ្តាលសម្រាប់ខ្សែភាពយន្តថ្មី ធ្វើឲ្យមហាជនមានចម្ងល់ជាខ្លាំង។ ជាមួយគ្នានេះ តារាសម្តែង និងជាផលិតករភាពយន្ត Jia Ling បានស្រកទម្ងន់ពី 100kg មកសល់ត្រឹម 50kg សម្រាប់រឿងថ្មី Re La Gun Tang ឬ Yolo ជាភាសាអង់គ្លេស ដែលនាងជាអ្នកដឹកនាំផ្ទាល់ ហើយនាងក៏ដើរតួជា តួឯក ផងដែរ។
បើយោងទៅតាមសារព័ត៌មាន Qianjiang Evening News ខ្សែភាពយន្តនេះ នឹងចាក់បញ្ចាំងនៅថ្ងៃចូលឆ្នាំថ្មីចិន ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ នេះ។ នេះជាភាពយន្តទី 2 របស់នាង បន្ទាប់ពីជោគជ័យយ៉ាងសម្បើមរបស់រឿង Hi, Mom ដែលបានចេញផ្សាយក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ 2021។
ទន្ទឹមនឹងនោះ គេបានចាប់អារម្មណ៍លើរូបរាងរបស់ Jia Ling ដែលនាងបានស្រកអស់ 50kg ប៉ុន្ដែនាងនិយាយថា ខ្សែភាពយន្តនេះមិនទាក់ទងនឹងការសម្រកទម្ងន់ទេ វាមានទាក់ទងជាមួយប្រដាល់ ហើយវាជាខ្សែភាពយន្ដដែលប្រាប់ពីរបៀបដែលមនុស្សចិត្តល្អម្នាក់រកឃើញខ្លួនឯង ហើយរៀនស្រឡាញ់ខ្លួនឯង។
ជាពិសេស តារាកំប្លែងវ័យ៤១ឆ្នាំរូបនេះ បានបញ្ជាក់ផងដែរថា នាងធ្វើលំហាត់ប្រាណទើបស្រកទម្ងន់ ដើម្បីសុខភាពល្អ ហើយនាងតមអាហារមួយចំនួន និង ប្រើរយៈពេល១ឆ្នាំទើបអាចស្រកបានដល់ទៅ៥០គីឡូក្រាមនេះ៕
ប្រភព៖ South China Morning Post
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]