កម្សាន្ត៖ CL មិនត្រឹមតែជាជាតារាចម្រៀងពូកែរ៉េបប៉ុណ្ណោះទេ តែនាងក៏ជាអ្នកលេងស្ទាយ៍ឡូយឆាយនិងប្លែកៗ ដែលធ្វើឲ្យអ្នកគាំទ្រតែងតែចំហមាត់ រាល់ពេលដែលនាងបង្ហាញខ្លួនម្ដងៗ។
ជាក់ស្ដែង ចេញមកលើកនេះ CL បានអង្រួនបេះដូងអ្នកគាំទ្រទៀតហើយ បន្ទាប់ពីរូបភាពនាងបានផ្សព្វផ្សាយឲ្យម៉ាកយីហោនាឡិកាប្រណីតរបស់ស្វីសគឺ Audermars Piguet x ដែលម៉ាកនេះគឺសហការជាមួយ Tamara Ralph ដែលជាប្រភេទនាឡិកាផលិតមានចំនួនកំណត់។
តាមការឲ្យដឹងគឺ នាឡិកា Concept Flying Tourbillion មួយនេះមានតម្លៃ១៩៥០០០ដុល្លារឯណោះ ជានាឡិកាប្រណីតបង្កើតឡើងតែ១០២គ្រឿងប៉ុណ្ណោះ។
ក្នុងរូបភាពផ្សព្វផ្សាយទាំងនេះ CL បានស្លៀករ៉ូបពណ៌ផ្កាឈូកដិតរាងដូចស្រទាប់ផ្កា ពាក់នាឡិកាពណ៌មាសនេះ ដែលសមជាមួយនឹងសក់ពណ៌ទង់ដែងរបស់នាងជាខ្លាំង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]