បរទេស៖ ធ្វើឲ្យហ្វេនៗជាច្រើន​ផ្ទុះការចាប់អារម្មណ៍សាជាថ្មី បន្ទាប់ពី តារាចម្រៀង Selena Gomez បានបង្ហោះរូបថតចំនួនពីរសន្លឹក ដែលបង្ហាញពីរាងកាយរបស់នាង មានភាពប្រែប្រួលទៅតាមពេលវេលា និងបាននិយាយថា នាងស្រលាញ់ខ្លួនឯង មិនថាស្គម ឬធាត់នោះទេ។

Selena Gomez
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈ ការបង្ហោះនៅលើ Instagram Story តារាចម្រៀង Selena បានបង្ហោះរូបថត ស្លៀកឈុតប៊ីគីនីកាលពីពេលមុន និងពេលនេះ ។ ខណៈនៅក្នុងរូបថត paparazzi ដែលថតនៅឆ្នេរ Florida ក្នុងឆ្នាំ ២០១៣ Selena មានរូបរាងស្លីម និងក្បាលពោះរាបស្មើ។ ហើយតារាចម្រៀងស្រីរូបនេះ បាន​ដាក់ចំណងជើងថា «ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា ​ខ្ញុំ​នឹង​មិន​មាន​រូបរាង​បែប​នេះ​ទៀត​ទេ»

Selena Gomez

ខណៈឯ រូបថតទី ២វិញ របស់តារាចម្រៀងស្រីរូបនេះ ត្រូវបានគេថតអំឡុងពេលវិស្សមកាលនៅប្រទេសម៉ិកស៊ិកក្នុងឆ្នាំ ២០២៣ និងបានបង្ហាញរាងមូល មានសាច់ជាងមុន និងបានសរសេរថា «ខ្ញុំមិនល្អឥតខ្ចោះទេ ប៉ុន្តែខ្ញុំមានមោទកភាពដែលបានក្លាយជាខ្លួនឯង។ ពេលខ្លះខ្ញុំភ្លេចថា វាអស្ចារ្យណាស់ក្នុងការធ្វើជាខ្លួនឯង»

Selena Gomez

យ៉ាងណាមិញ Selena Gomez បានចែករំលែកសារវិជ្ជមានជាច្រើនដង អំពីរាងកាយរបស់ខ្លួន។ ហើយនាង ក៏​បាន​ដាស់តឿន​ អ្នក​គាំទ្រ​ឲ្យ​ស្រលាញ់​ខ្លួន​ឯង​ និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]