អាមេរិក៖ ជីវិតរបស់តារាចម្រៀងស្រី Ariana Grande កំពុងស្ថិតក្នុងពណ៌ផ្កាឈូក បន្ទាប់ពីនាងបានលែងលះអតីតស្វាមី Dalton Gomez មកទាក់ទងគ្នាជាមួយនឹងលោក Ethan Slater ។

Ariana Grande 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ Ariana ក៏បានទទួលការរិះគន់យ៉ាងហូរហែពីសំណាក់មហាជន ដោយសារតែគេជឿថានាងជាអ្នកធ្វើឲ្យ Ethan Slater លែងលះពីអតីតភរិយារបស់ខ្លួន ប៉ុន្តែតារាស្រីរូបនេះហាក់មិនខ្វល់នោះឡើយ ដោយថែមទាំងបានចេញបទចម្រៀង "Yes,And?"ឌឺដងទៅអ្នកស្អប់​នាងទៀតផង។

Ethan Slater និងអតីតភរិយា

ជាក់ស្ដែង នាងនៅតែបន្តបង្ហាញភាពផ្អែមល្ហែមជាមួយមិត្តប្រុស ដោយបានដឹកដៃគ្នានៅព្រលានយន្តហោះអន្តរជាតិ John F. Kennedy នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ដោយក្នុងនោះមានឆ្កែរបស់នាងឈ្មោះ Toulouse ទៅជាមួយដែរ ដោយនាងនិងមិត្តប្រុសបានពាក់ម៉ាសបិទបាំងផ្ទៃមុខនិងស្លៀកពាក់ខ្មៅទាំងពីរនាក់ ក្នុងនោះ Ariana ក៏បានពាក់មួកកាតឹបផងដែរ។

គេក៏បានប្រទះឃើញអ្នកទាំងពីរបានទទួលបាច់ផ្កាពី ម្ដាយរបស់នាងផងដែរ ហាក់ទើបតែត្រឡប់មកពីទីណាមួយ៕

Ariana Grande 
Ariana Grande 
Ariana Grande 
រូបភាពថ្មី​​របស់ Ariana និង មិត្តប្រុស
រូបភាពថ្មី​​របស់ Ariana និង មិត្តប្រុស
រូបភាពថ្មី​​របស់ Ariana និង មិត្តប្រុស
រូបភាពថ្មី​​របស់ Ariana និង មិត្តប្រុស
រូបភាពថ្មី​​របស់ Ariana និង មិត្តប្រុស
រូបភាពថ្មី​​របស់ Ariana និង មិត្តប្រុស
រូបភាពថ្មី​​របស់ Ariana និង មិត្តប្រុស

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]