កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បីល្បាញ IU បានចេញចម្រៀងមួយបទ ដែលមានអត្ថន័យយ៉ាងជ្រាវជ្រៅ ពិរោះ អមជាមួយនឹងវីដេអូចម្រៀងដូចខ្សែភាពយន្ដ។ អ្វីដែលធ្វើឲ្យមហាជនកាន់តែមានចំណាប់អារម្មណ៍ទៀតនោះគឺ V សមាជិក BTS គឺជាតួឯកប្រុសសម្ដែងនៅក្នុងវីដេអូចម្រៀងជាមួយ IU តែម្ដង។

IU និង V
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តាមរយៈសាច់រឿងនៅក្នុង MV បទ Love wins all នេះ បានធ្វើឲ្យអ្នកទស្សនាទប់ទឹកភ្នែកមិនបាន ព្រោះតែវាប្រៀបបានដូចជាភាពយន្ដមួយអញ្ចឹង មានស្នេហា មនោសញ្ចេតនា របស់មនុស្ស២នាក់ ដែល V និង IU សម្ដែងសមគ្នាឥតខ្ចោះ ដូចគូស្នេហ៍ពិតៗ។

IU និង V

មិនតែប៉ុណ្ណោះ អ្នកគាំទ្រខានបានឃើញការសម្ដែងរបស់តារាចម្រៀងប្រុស V នេះយូរមកហើយ តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ ចំណែកឯ ការបង្ហាញខ្លួនជាមួយ IU លើកនេះ ប្រៀបដូចជាកាដូដ៏ពិសេសមួយជូនដល់ហ្វេនផងដែរ រីឯហ្វេនៗវិញ សរសើរអំពីការសហការណ៍របស់អ្នកទាំងពីរ ធ្វើឲ្យ MV មួយនេះ ទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍៕

IU និង V
IU និង V
IU និង V
IU និង V
IU និង V
Love wins all

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]