កម្សាន្ត៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ស៊ីន យូប៊ីន បានធ្វើឲ្យមហាជនផ្ទុះការសរសើរទៀតហើយ តាមរយៈការបង្ហាញខ្លួននៅក្នុងកម្មវិធី Fashion Show លំដាប់អន្តរជាតិ The Christian Dior ដែលចូលរួមដោយតារាល្បីៗមកពីជុំវិញពិភពលោក។
កម្មវិធីនេះផងដែរបានធ្វើឡើងនៅឯ ទីក្រុងប៉ារីស ប្រទេសបារាំង ដែលនៅក្នុងនោះ យូប៊ីន បានគ្រងឈុតខ្មៅយ៉ាងទាន់សម័យមានភាពស្រស់ស្អាតមែនទែន។ ជាពិសេស តារាស្រីរូបនេះ បានបង្ហាញវត្តមាននៅក្នុងចំណោមបុគ្គលមានឥទ្ធិពល ក៏ដូចជាតារាលំដាប់អន្តរជាតិ គួរឲ្យរំភើបដែលនាងឈានដល់ចំណុចនេះ។
គួរបញ្ជាក់ដែរថា កញ្ញា ស៊ីន យូប៊ីន កាន់ទទួលបានក្ដីស្រឡាញ់ ប្រជាប្រិយភាព និង មានកេរ្តិ៍ឈ្មោះល្បីល្បាញ ពីមួយថ្ងៃទៅមួយថ្ងៃ។ ពិសេស រូបនាង បង្ហាញវត្តមាននៅកម្មវិធីអន្តរជាតិល្បីៗជាច្រើន ដែលនាំមុខប្រទេសជាតិឲ្យកាន់តែមានគេស្គាល់កាន់តែច្រើន៕
ប្រភព៖ Shin Yubin ស៊ីន យូប៊ីន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]