ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៤៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ ស្រាបៀរ ABC ដែលជាកំពូលស្រាបៀរស្តោតតាំងពីឆ្នាំ១៩៩៦ នឹងប្រារព្ធព្រឹត្តិការណ៍ ដ៏ប្លែក អស្ចារ្យ ដែលពុំធ្លាប់មានពីមុនមក   ព្រឹត្តិការណ៍ដ៏ប្លែកភ្នែកនេះ នឹងប្រារព្ធឡើងនៅតាមទីតាំងចំនួន ១១ កន្លែងរួមមាន ផាប់, បៀរហ្គាឌិន, និង ផ្សារទំនើបនានា។  គួរកោតសរសើរនូវគំនិតដ៏ឆ្នៃប្រឌិតរបស់ស្រាបៀរ ABC ដែល បង្កើតព្រឹត្តិការណ៍បែបសហសម័យមួយនេះឡើងដោយរួមបញ្ចូលគ្នានូវទំនៀមទម្លាប់ប្រពៃណី និង ភាពទំនើបទាន់សម័យ ដែលញ៉ាំងអោយ​ព្រឹត្តិការណ៍ដ៏អសា្ចរ្យនេះ កាន់តែរំភើប និងកាន់តែបំផុសឡើងនូវឧត្តមភាពដ៏ល្អឯក។  អំឡុងកម្មវិធីដ៏អស្ចា្យនេះ លោកអ្នកនឹងមានឳកាសភ្លក់ឳជារសដ៏ប្រណិត នៃ ABC reserve ដែលជាប្រភេទស្រាបៀររួមបញ្ជូលនូវវីស្គីដ៏ប្រណិត និងជាពិសេសទទួលបាននូវអាំងប៉ាវលាភសំណាង ពីក្រុមការងារ ដ៏រួសរាយ និងស្រស់ស្អាត របស់ស្រាបៀរABC។

ក្រេបឳជារសនៃភាពរុងរឿងជាមួយ ស្រាបៀរ ABC ចូលរួមរីករាយឆ្នាំថ្មីប្រពៃណីចិន និងទទួលយកមហាលាភសំណាងទាំងអស់គ្នា ជាមួយស្រាបៀរ ABC 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ពីសំណាក់ស្រាបៀរ ABC

ជូនដល់អតិថិជនគ្រប់ៗរូប គឺថា ស្រាបៀរ ABC មិនត្រឹមតែផ្ដល់ជូននូវស្រាបៀរដ៏ប្រណិត និងល្អឯកប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវមហាលាភសំណាង ជូនដល់អតិថិជនដូចដែលបានសន្យា ដើម្បីអោយស្របទៅនឹងពាក្យស្លោករបស់ខ្លួនថា ក្រេបឳជារសនៃភាពរុងរឿងជាមួយ ស្រាបៀរ ABC ​ ដែលនឹងធ្វើអោយលោកអ្នកចងចាំនូវគ្រប់ពេលវេលាល្អៗជាមួយស្រាបៀរ ABC ។​

[នេះជាកាលវិភាគ និងទីតាំងទាំង ចំនួន ១១ កន្លែងនៃកម្មវិធីសម្ដែងលោតម៉ុងសាយដ៏អស្ចារ្យ នាំលាភ នាំជ័យពី ស្រាបៀរ ABC]
[នេះជាកាលវិភាគ និងទីតាំងទាំង ចំនួន ១១ កន្លែងនៃកម្មវិធីសម្ដែងលោតម៉ុងសាយដ៏អស្ចារ្យ នាំលាភ នាំជ័យពី ស្រាបៀរ ABC]

ទស្សនាការសម្ដែងលោតម៉ុងសាយ នាំលាភ នាំជ័យ នៅតាមទីតាំងដែលបានកំណត់ និងរីករាយជាមួយប្រូម៉ូសិនដ៏ពិសេសនៅក្នុងហាងនានា (ផាប់ និង បៀរហ្គាឌិន) រាល់ពេលលោកអ្នកជាវ ស្រាបៀរ ABC អិចស្ត្រាស្តោតចំនួន ៦ដប ឬ ស្រាបៀរ ABC reserve ចំនួន ៣ដប នឹងទទួលបានអាំងប៉ាវលាភសំណាងមួយដែលមានកាតកោសរង្វាន់មួយសន្លឹក ដើម្បីមានឳកាសឈ្នះរង្វាន់ពី ស្រាបៀរ ABC អិចស្ត្រាស្តោត និង ABC reserve ដែលជាប្រភេទស្រាបៀររួមបញ្ជូលនូវវីស្គីដ៏ប្រណិតដំបូងគេបង្អស់នៅកម្ពុជា។

ប្រូម៉ូសិននៅតាម ផាប់ និង បៀរហ្គាឌិន

មិនទាន់អស់នោះទេ រាល់ពេលលោកអ្នកជាវ ស្រាបៀរABC នៅតាមបណ្ដារផ្សារទំនើបតូចៗ ឬធំនានា​ដូចជា៖ ហាង S-liquor ,ផ្សារទំនើបLucky andផ្សារ Makro លោកអ្នកនឹងទទួលបានអាំងប៉ាវលាភសំណាងពិសេស។

ឆ្នាំនេះ ស្រាបៀរABC ពិតជាមានមោទនភាព ដែលបានប្រារព្ធព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិនដ៏អស្ចា្យ និង ប្លែកគេ។ ស្រាបៀរABC មិនផ្ដោតតែទៅលើការជប់លៀងតែមួយមុខនោះទេ ABCគិតគូរទៅដល់ បទពិសោធន៍អបអរសាទរឆ្នាំថ្មី ដែលប្លែក និង ទាក់ទាញអារម្មណ៍អតិថិជនទាំងអស់ ក៏ដូចជាគិតគូរដល់បទពិសោធន៍ទទួលសា្វគមន៍ឆ្នាំថ្មី ដែលឆ្ពោះទៅកាន់ឧត្តមភាពដ៏ល្អឯករួមគ្នា ។

កុំខកខានព្រឹត្តិការណ៍ដ៏អសា្ចរ្យនេះ ចូលរួមទាំងអស់គ្នា អបអរសាទរពិធីបុណ្យចូលឆ្នាំចិនដ៏អសា្ចរ្យជាមួយស្រាបៀរABC   ទទួលយកបទពិសោធន៍ដ៏អស្ចារ្យ ទទួលយកលាភសំណាងឆ្នាំថ្មី ដោយ ក្រេបឳជារសនៃភាពរុងរឿងជាមួយ ស្រាបៀរ ABC៕

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]