កម្សាន្ត៖ ថ្មីៗនេះ ការបង្ហាញខ្លួនរបស់ តារាសម្ដែងស្រី Song Hye Kyo ក្នុងវ័យ ៤៣ ឆ្នាំ បានទាញយកចំណាប់អារម្មណ៍ហ្វេនៗជាច្រើន នៅពេលកំពុងធ្វើដំណើរទៅប្រទេសបារាំង ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ាកយីហោ ដែលនាងធ្វើជាអ្នកតំណាង។
ក្នុងនោះដែរ យោងតាមគេហទំព័រ Dispatch តារាសម្តែងស្រីរូបនេះ បានចេញដំណើរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង តាមអាកាសយានដ្ឋានអន្តរជាតិទីក្រុងសេអ៊ូល នៅព្រឹកថ្ងៃទី២៤ ខែមករា ខណៈដែលនៅក្នុងនោះ រូបនាង បានលេងស្ទីលម៉ូដឈុតអាវវែង កន្សែងបង់ក ស្បែកជើងកវែង និងកាបូបដៃពណ៌ខ្មៅ ដែលត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះភាពឆើតឆាយរបស់នាងមួយនេះ។
មិនត្រឹមតែប៉ុណ្ណោះ នៅលើបណ្ដាញសង្គម ក៏មានទស្សនិកជនជាច្រើន បានសរសើរទៅដល់ Song Hye Kyo ចំពោះម៉ូដសក់បស់នាង និងការតុបតែងខ្លួនបែបស្រាលៗ ដែលធ្វើឲ្យនាងមើលទៅស្រស់ស្អាត និងក្មេងជាងវ័យ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]