កូរ៉េខាងត្បូង៖ Sandara Park មិនត្រឹមតែជាតារាចម្រៀងរៀមច្បងដ៏លេចធ្លោ ក្នុងក្រុម 2NE1 ទេតែក៏ជានារីដែលត្រូវបានគេកោតសរសើរថា សម្រស់នៅតែក្មេងជាងវ័យ មិនចេះចាស់សោះ ទោះវ័យចូល៤០ឆ្នាំហើយក៏ដោយ។

យ៉ាងណាមិញ នៅពេលបានឃើញសម្រស់ប្អូនស្រីរបស់នាង គឺមហាជនរឹតតែចំហមាត់ ព្រោះសម្រស់បងប្អូនក្នុងក្រុមគ្រួសារ Park គឺពិតជាស្រស់ស្អាតខ្លាំងៗស្មើៗគ្នា។
ក្នុងកម្មវិធីមួយ Thunder ដែលជាប្អូនប្រុសពៅរបស់ Sandara និងអនាគតភរិយាគឺ Mimi ជាអតីតសមាជិករបស់ក្រុម Gugudan បានណែនាំឲ្យស្គាល់ពីបងស្រីទាំងពីររបស់គេ គឺ Sandara Park និង Durami Park។


គេសង្កេតឃើញថា Durami ដែលជាប្អូនស្រីរបស់ Sandara និងជាបងស្រីទីពីររបស់ Thunder នោះពិតជាមានសម្រស់ស្រស់ស្អាត អាចធ្វើជាតារាចម្រៀង KPOP បាន ព្រោះផ្ទៃមុខរបស់នាងក៏មើលទៅក្មេងជាងវ័យ ម៉ដ្ឋរលោង និងមើលទៅស្រដៀងនឹង Sandara ផងដែរ៕





this is my first time seeing park durami. she's so pretty 😍 the good genes running in the family https://t.co/pPya3gxiM0
— 𝒯𝑒𝓃𝓰*・゜゚🌙 (@cupcakeaten) January 23, 2024
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]