កូរ៉េខាងត្បូង៖ កាលពីពេលកន្លងទៅនេះ គេបានរាយការណ៍ឲ្យដឹងថា Jisoo នឹងលេចមុខសម្ដែងរឿងភាគថ្មីដែលមានចំណងជើងថា Omniscient Reader ដែលប្រជុំទៅដោយតួឯកលំដាប់ល្បីៗ ដូចជា តារាប្រុស Lee Minho, Ahn Hyo Seop, Shin Seungho តារាស្រី Chae Soobin និង តួឯកស្រីក្នុងរឿង Mask Girl តារាសម្ដែងស្រី Nana ផងដែរ។
ហើយនៅពេលថ្មីៗនេះ តាមប្រភពបានបង្ហាញឲ្យមហាជនដឹងថា ពេលនេះ តួឯកទាំងប៉ុន្មានដួងខាងលើ បានមកជួបជុំគ្នា អានប៉ារ៉ូលដំបូងនៅក្នុងរឿងហើយ ដែលនេះជាដំណាក់កាលដំបូង មុនពេលថតរឿង ដែលតម្រូវឲ្យតួអង្គនីមួយៗមកអានប៉ារ៉ូល ក៏ដូចជាស្គាល់មុខតួអង្គផ្សេងៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងការជួបជុំដោយតារាលំដាប់ៗបែបនេះ ធ្វើឲ្យអ្នកគាំទ្ររបស់ Jisoo មានក្ដីរំភើបជាខ្លាំងជាមួយនឹងសាច់រឿងថ្មីពោរពេញទៅដោយកម្លោះសង្ហា និង តារាស្រីស្រស់ស្អាតទៀតផង។ គួរបញ្ជាក់ថា នេះគ្រាន់តែជាការជួបជុំដំបូងប៉ុណ្ណោះ គឺនៅមិនទាន់បានចាប់ផ្ដើមការថតរឿងនៅឡើយទេ៕
ប្រភព៖ Pop Base
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]