បរទេស៖ ក្រៅពីបានបង្ហាញសកម្មភាពក្នុងទំនាក់ទំនងស្នេហាជាបន្តបន្ទាប់ ដែលបានធ្វើឲ្យហ្វេនៗជាច្រើនជក់ចិត្តនឹងតាមដានហើយនោះ សម្រាប់តារាចម្រៀង Taylor Swift ក៏បានទាញយកចំណាប់អារម្មណ៍ ជាមួយនឹងការតុបតែងខ្លួនក្នុងស្ទាយ៍ថ្មី ពេលទៅញ៉ាំអាហារពេលល្ងាចជាមួយនឹងមិត្តភក្តិ។
តាមរយៈរូបភាពដែលបានបង្ហាញឡើង បើទោះបីជាអាកាសធាតុត្រជាក់ក៏ដោយ ក៏មិនអាចបញ្ឈប់ពីការលេងខ្លួនដ៏ទាន់សម័យរបស់តារាចម្រៀងស្រី Taylor Swift សម្រាប់ដំណើរកម្សាន្តពេលរាត្រីក្នុងទីក្រុង New York ដែលការបង្ហាញខ្លួនលើកនេះ នាងបានតុបតែងមុខមាត់ ចងសក់លើកខ្ពស់ឡើងយ៉ាងស្អាត ព្រមទាំងបានស្លៀករ៉ូបខ្លី និងស្បែកជើងកែងខ្ពស់ ទៀតផង។
ទន្ទឹមនឹងការបញ្ចេញសម្រស់ដ៏ស្រស់ស្អាតមួយនេះ Taylor និងក្រុមមិត្តភក្តិរបស់នាង ពិតជាបានទាក់ទាញការចាប់អារម្មណ៍ ពេលចូលទៅក្នុងភោជនីយដ្ឋាន ខណៈដែលរូបនាង បានបង្ហាញនូវស្នាមញញឹមស្រស់ស្រាយស្វាគមន៍អ្នកគាំទ្រជុំវិញខ្លួន ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]