តៃវ៉ាន់៖ អ្នកជំនួញដ៏ល្បី លោក Wang Xiaofei ដែលត្រូវបានគេស្គាល់ថាជា អតីតស្វាមីរបស់តារាសម្ដែងស្រី Barbie Hsu ត្រូវបានកាត់ទោសដោយតុលាការតៃប៉ិ ពីបទបង្ហាញព័ត៌មានផ្ទាល់ខ្លួនជាច្រើន អំពីអតីតភរិយារបស់ខ្លួន គឺតារាសម្តែងស្រី Barbie Hsu។
ក្នុងនោះដែរ យោងតាមប្រភព Sinchew នៅថ្ងៃទី ២៤ ខែមករា ការិយាល័យរដ្ឋអាជ្ញាក្រុងតៃប៉ិ បានកាត់ទោសពាណិជ្ជករលោក Wang Xiaofei ដោយចោទប្រកាន់ពីបទបង្ហោះព័ត៌មានផ្ទាល់ខ្លួនរបស់ តារាស្រី Barbie Hsu តាមអ៊ីនធឺណិត។
គួររំឮកផងដែរថា កាលពីថ្ងៃទី ៣ ខែធ្នូឆ្នាំមុន លោក Wang Xiaofei បានប្រកាសពីកិច្ចព្រមព្រៀងលែងលះ រវាងអ្នកទាំងពីរនៅលើ Weibo ប៉ុន្តែមិនបានលាក់បាំងព័ត៌មានផ្ទាល់ខ្លួនឡើយ ថែមទាំងបានលើកឡើង ពីលេខគណនីធនាគារ អាស័យដ្ឋានរបស់អតីតភរិយារបស់ខ្លួនទៀតផង។ ហើយអ្នកជំនួញរូបនេះ ក៏ត្រូវបានចោទប្រកាន់ ពីបទបំពានច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]