កូរ៉េខាងត្បូង៖ នៅក្នុងវិស័យសិល្បៈភាពយន្ដនេះ វាមិនប្លែកនោះទេ ដែលតារាសម្ដែងនីមួយៗត្រូវផ្លាស់ប្ដូរទម្ងន់របស់ខ្លួនឲ្យស្របទៅតាមតម្រូវការតួអង្គក្នុងរឿង ពេលខ្លះត្រូវឡើងទម្ងន់ និង ពេលខ្លះត្រូវបញ្ចុះទម្ងន់ឲ្យស្គមខ្លួន។ ដូចគ្នានេះដែរ តួឯកស្រី Park Minyoung បានសម្រកទម្ងន់សល់ត្រឹមតែ៣៧គីឡូក្រាមសម្រាប់រឿង Marry My Husband។
ទន្ទឹមនឹងនោះ តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំងចំពោះរូបរាងដ៏ស្គមរបស់នាង ដោយពួកគេស្មានតែ Minyoung មានបញ្ហាសុខភាព ឬបញ្ហាផ្លូវចិត្ត។ ជាមួយគ្នានេះដែរ រូបនាងបានចេញមុខមកទម្លាយថា នាងចង់បង្ហាញអំពីការតាំងចិត្ត សមត្ថភាព និង ការលះបង់ឲ្យអស់ពីលទ្ធភាពសម្រាប់ការសម្ដែងតួអង្គ Kang Jiwon។
មិនតែប៉ុណ្ណោះ Minyoung បន្ដទៀតថា នេះជាលើកចុងក្រោយដែលនាងបញ្ចេញឲ្យអស់ពីសមត្ថភាពក្នុងការសម្ដែងហើយ នាងក៏បញ្ជាក់ផងដែរថា ហាមអ្នកទស្សនាកុំធ្វើតាមការសម្រកទម្ងន់របស់នាងឲ្យសោះ ព្រោះនាងសម្រកអស់សាច់ដុំពីខ្លួន មិនមានកម្លាំងកំហែង សុខភាពក៏មិនរឹងមាំដែរ ដូចនេះសូមកុំសម្រកដូចនាងឲ្យសោះ។
គួរបញ្ជាក់ផងដែរថា តារាសម្ដែងស្រីដ៏ស្រស់ស្អាតរូបនេះ មានកម្ពស់ 1.67cm ហើយមានទម្ងន់ 37kg ដែលក្រោមស្ដង់ដាជាខ្លាំង៕
ប្រភព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]