ភ្នំពេញ៖ សព្វថ្ងៃនេះផងដែរ វិស័យសុខុមាលភាពទេសចរណ៍ថៃកំពុងទទួលបានការយកចិត្តទុកដាក់ និងការទទួលស្គាល់កាន់តែខ្លាំងឡើងៗ ដោយសារតែកត្តាជាច្រើនដូចជា គុណភាពនៃការព្យាបាល និងបច្ចេកវិជ្ជាពេទ្យ មានជំនាញវិជ្ជាជីវៈ ប្រភេទនៃផលិតផល និងសេវាកម្មផ្សេងៗ រួមជាមួយតម្លៃសមរម្យ និងសេវាកម្មស្តង់ដារជាដើម។ ប្រទេសថៃគឺជាទីតាំងដ៏ល្អ និងងាយស្រួលសម្រាប់សេវាសុខភាព និងសម្រស់លំដាប់ពិភពលោក។ យោងតាមរបាយការណ៍អាជីវកម្មសុខភាពសកល៖ សេចក្តីថ្លែងការប្រទេសថៃ របស់វិទ្យាស្ថានសុខភាពពិភពលោក ដែលបានបោះពុម្ពផ្សាយក្នុងខែកញ្ញា ឆ្នាំ 2022 (www.globalwellnessinstitute.org) អាជីវកម្មសុខភាពដ៏មានឥទ្ធិពល និងសម្បូរបែបរបស់ប្រទេសថៃត្រូវបានរៀបចំឡើងយ៉ាងល្អនៅក្នុងខ្លឹមសារនេះផងដែរ។ ទីផ្សារទេសចរណ៍សុខភាពរបស់ប្រទេសថៃស្ថិតក្នុងតារាងចំណាត់ថ្នាក់លេខ៤ ធំជាងគេនៅអាស៊ី (បន្ទាប់ពីចិន ជប៉ុន និងឥណ្ឌា) ក៏ដូចជាទីផ្សារនៃសេវាកម្មស្ប៉ារបស់ខ្លួន (បន្ទាប់ពីចិន ជប៉ុន និងកូរ៉េខាងត្បូង)។ វាជាសញ្ញាដ៏អស្ចារ្យមួយដែលថាប្រទេសថៃកំពុងរៀបចំខ្លួនដើម្បីក្លាយជាចំណុចសំខាន់ផ្នែកសុខភាព និងសម្រស់នៅអាស៊ី និងជុំវិញពិភពលោក។ ជាងនេះទៅទៀត ចំនួនប្រជាជនខ្មែរដែលធ្វើដំណើរទៅប្រទេសថៃ ត្រូវបានគេរំពឹងថានឹងកើនឡើងដោយសារហេតុផលផ្សេងៗគ្នា រួមមានការទិញទំនិញតាមផ្សារទំនើប ទំនាក់ទំនងអាជីវកម្ម ព្រមទាំងការពិនិត្យនិងថែទាំសុខភាព។ បំណងប្រាថ្នាចង់បានសុខភាពល្អ និងសុខុមាលភាពក្នុងចំណោមភ្ញៀវទេសចរកម្ពុជាកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ មន្ទីរពេទ្យថៃជាច្រើនបានពង្រីកអាជីវកម្ម និងទីផ្សាររបស់ខ្លួនមកកាន់ទឹកដីកម្ពុជា ដោយផ្តល់សេវាកម្មពេញលេញតាមរយៈការណែនាំ និងផ្តល់នូវទំនុកចិត្តខ្ពស់សម្រាប់ប្រជាជនកម្ពុជា។
“ប្រទេសថៃ មើលថែអ្នកឲ្យ មានសុខភាពល្អ” គឺជាយុទ្ធនាការដំបូងរបស់អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ សហការជាមួយមន្ទីរពេទ្យ និងកន្លែងថែទាំសុខភាព ដើម្បីបង្ហាញជូននូវកាដូពិសេសនៃការថែទាំសុខភាព និងសម្រស់ប្រចាំខែកុម្ភៈដែលជាខែនៃការបង្ហាញសេចក្តីស្រលាញ់ ចាប់ពីថ្ងៃទី 1 ខែកុម្ភៈ ដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2024។ កិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយរួមគ្នាពាក់ព័ន្ធនឹងសាជីវកម្មដែលសហការជាមួយមន្ទីរពេទ្យ និងអាជីវកម្មសុខភាពកំពូលទាំង 12 របស់ប្រទេសថៃ ដើម្បីផ្តល់នូវការបញ្ចុះតម្លៃពិសេសទាំង 12 កញ្ចប់នៃអត្ថប្រយោជន៍សុខភាព និងសម្រស់។ កញ្ចប់សេវាកម្មនេះផ្តល់អត្ថប្រយោជន៍ដល់អ្នកដំណើរកម្ពុជាដែលខ្វល់ខ្វាយអំពីបញ្ហាសុខភាព និងសម្រស់ ហើយចង់ចែករំលែកការថែទាំជាមួយមនុស្សជាទីស្រលាញ់ផងដែរ។ កម្មវិធីពិនិត្យសុខភាពតាមកញ្ចប់ផ្សេងៗគ្នា ការព្យាបាលវេជ្ជសាស្ត្រជាក់លាក់ជាមួយឧបករណ៍ទំនើបៗ សេវាកម្មសុខភាពសម្រស់ និងស្ប៉ា ជាដើម។ សម្រាប់កញ្ចប់សេវាកម្មពិសេសទាំង ១២ ប្រភេទពីសំណាក់មន្ទីរពេទ្យល្បីៗទាំង ១២កន្លែងមកពីប្រទេសថៃផ្ទាល់រួមមាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- កញ្ចប់ព្យាបាលសរសៃឈាមបេះដូងរបស់មន្ទីរពេទ្យ Hua Chiew
- សេវាកម្មអ៊ុតបន្តឹងស្បែក HIFU (High Indensity Focus Ultrasound នៃមន្ទីរពេទ្យ Patrangsit)
- ការព្យាបាលឯកទេសទៅលើជង្គង់ជំនួសដោយសិប្បនិម្មិត (robotic arm-assisted total knee replacement) របស់មន្ទីរពេទ្យ KDMS
_កញ្ចប់សេវាកម្ម GI របស់មន្ទីរពេទ្យ Prince
- កញ្ចប់ពិនិត្យសុខភាព - មន្ទីរពេទ្យ Phyathai 3, មន្ទីរពេទ្យ Phyathai Sriracha, មន្ទីរពេទ្យ Vibhavadi, មន្ទីរពេទ្យ BPK 9, មន្ទីរពេទ្យ Ruamjairak, មជ្ឈមណ្ឌលប្រឆាំងភាពចាស់ បាងកក.
- កញ្ចប់សុខភាពសម្រស់ - មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Apex, ពេទ្យឱសថបុរាណថៃ ChobCheiyw
ជាលទ្ធផល នេះជាឱកាសដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ដើម្បីទទួលបានបទពិសោធន៍ប្លែកពីគេជាមួយបដិសណ្ឋារកិច្ចផ្តោតលើសុខភាព និងសម្រស់ជាទីគាប់ចិត្តជាមួយនឹងការផ្តល់ជូនពិសេស។ ពេលអ្នកធ្វើដំណើរទៅលេងប្រទេសថៃ កុំភ្លេចថែរក្សាខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកផង។ ព័ត៌មានបន្ថែម រួមទាំងរបៀបដាក់ពាក្យ និងអត្ថប្រយោជន៍នៃកញ្ចប់សេវាកម្មនីមួយៗ។
សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/Amazingthailandincambodia
សូមធ្វើការស្កេន QR កូដ
ឬធ្វើការទំនាក់ទំនងទៅកាន់៖ អ្នកតំណាងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរទេសចរណ៍ថៃ - ការិយាល័យហូជីមិញ។ (ទទួលបន្ទុកផ្សព្វផ្សាយទេសចរណ៍ថៃ កម្ពុជា-ឡាវ-វៀតណាម) កញ្ញា ស៊ុំ ធារី លោកស្រី ចន្ទីម៉ា ស៊ីរ៉ាវុធ។
ក្រុមហ៊ុន Prakit Advertising (Cambodia) Co., Ltd. អាស័យដ្ឋាន៖ ផ្ទះលេខ 215 ផ្លូវ 146 សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ លេខទូរស័ព្ទ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]