ភ្នំពេញ៖ ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជា ត្រៀមបង្ហាញនូវវត្តមាន HONOR Magic V2 5G បំពាក់នូវបច្ចេកវិទ្យាទំនើបឈានមុខគេសម្បូរបែប ប្រើតួ Titanium អាចបត់បាន20ឆ្នាំ អង្រួនទីផ្សារស្មាតហ្វូនថ្នាក់ខ្ពស់ក្នុងប្រទេសកម្ពុជា ឆាប់ៗនេះ បន្ទាប់ពីជោគជ័យភ្លូកទឹកភ្លូកដីនៃការលក់ចេញស្មាតហ្វូន HONOR X9b 5G  តាន់គ្រប់ជ្រុង។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ របស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G នឹងផ្តល់នូវបទពិសោធន៍ដ៏ថ្មីស្រឡាង សម្រាប់អ្នកប្រើប្រាស់ដែលស្រឡាញ់ស្មាតហ្វូនអេក្រង់បត់ ភ្ជាប់នូវបច្ចេកវិទ្យាទើបឈានមុខគេមួយគ្មានពីរ រួមទាំង តួផលិតពី Titanium មំាធន់  ស្រាលស្តើងបំផុត រីឯកញ្ចក់អេក្រង់វិញតាន់ធន់គ្រប់ជ្រុង អាចបត់បាន20ឆ្នាំ។

លោក ថង សារី បន្ថែមថា​ “ផ្អែកលើករចនាបត់រូបរាង និងបច្ចេកវិទ្យាសម្បូរបែបឈានមុខគេចុងក្រោយ ក្រុមហ៊ុនHONOR យើងជឿជាក់ថា កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G តួ Titanium នឹងបើកទំព័រជោគជ័យថ្មី ក្នុងវិស័យស្មាតហ្វូនថ្នាក់ខ្ពស់នៅក្នុងប្រទេសកម្ពុជាយើង”។

កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងជាមួយនឹងរចនាបថ ទំនើបស៊ីវិល័យ ទាន់សម័យ តួផលិតពី Titanium មាំធន់ មុនដំបូងគេបង្អស់លើពិភពលោក កំពូលស្តើងត្រឹមតែ 4.7mm, កំពូលស្រាលត្រឹមតែ 231 ក្រាម អាចបត់បានជាង20ឆ្នាំ អឹបគ្មានសល់ប្រហោង គ្មានស្នាមផ្នត់បត់ កញ្ចក់អេក្រង់ធន់នឹងការធ្លាក់រហូតដល់ទៅ 10ដង បំពាក់នូវប្រព័ន្ធការពារភ្នែក 3840Hz PWM Dimming គ្មានហានីភ័យទោះបីជាប្រើដាច់យប់ក៏ដោយ៕ HONOR Magic V2 5G ប្រើប្រាស់នូវបន្ទៈឈីប Snapdragon 8Gen2 មានរ៉េម 23GB (16GB+7GB) និងអង់ផ្ទុកទិន្នន័យ 512GB បំពាក់នូវប្រព័ន្ធ 5G អ៉ីនធឺណែតដើរលឿនដូចហោះ ថាមពលថ្មធំមហិមារហូតដល់ទៅ 5000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ 66W បំពាក់នូវកាមេរ៉ា3គ្រាប់ ដែលកាមេរ៉ាមេមានទំហំ 5០MP សម្រាប់ថតរូបវីដអូប្លង់ទូទៅ កាមេរ៉ាទី2មានទំហំ 50MP សម្រាប់ថតរូបប្លង់ទូលាយ Ultra Wide អាចថតរូបមនុស្សឃើញខ្ពស់ស្រឡៈល្អ និង កាមេរ៉ាទី3 សម្រាប់ថត Telephoto។

រូបភាព
រូបភាព

យោងតាមលក្ខណៈពិសេសសម្បូរបែបដូចបានរៀបរាប់ខាងលើ យើងអាចសន្និដ្ឋានបានថា ស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G  អាចនឹងដណ្តើមបានចំណែកទីផ្សារធំ និងជោគជ័យខ្លាំងមិនចាញ់ ស្មាតហ្វូនអេក្រង់បត់ជំនាន់ទី1 ឡើយ! សម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកម្ម៉ង់ទុកមុនចាប់ពីថ្ងៃនេះតទៅ នៅតាមបណ្តាហាងលក់ទូរសព្ទនានា ឬ ហាងដែលមានស្លាកសញ្ញា HONOR ក្នុងតម្លៃត្រឹមតែ 1X99$ ថែមជូន HONOR Watch 4 និង Aramid Case៕

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]