កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ពីក្រុម BABYMONSTER ដែលជាក្រុមចម្រៀងនារីថ្មីរបស់ផលិតកម្ម YG Entertainment ដោយពួកគេបានបញ្ចេញបទចម្រៀងមួយបទរួចមកហើយគឺ "BATTER UP" ។

BABYMONSTER 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយបាត់មុខមកមួយរយៈ ឥឡូវនេះ BABYMONSTER ត្រៀមត្រឡប់មកវិញជាមួយនឹងបទចម្រៀងថ្មីមានឈ្មោះថា "Stuck in the Middle" ខណៈដែល Ahyeon ដែលជាសមាជិកចាស់ត្រៀមនឹងវិលត្រឡប់មករួមក្រុមវិញ ក្រោយសុខភាពល្អប្រសើរ។

BABYMONSTER 

ក្នុងរូបភាព Teaser ដែលបានបញ្ចេញនោះធ្វើឲ្យមើលឃើញថា ពួកគេម្នាក់ៗស្លៀកឈុតសដូចទេពធីតា និងតែងខ្លួនដូចជាព្រះនាង ដែលមើលទៅបទមួយនេះទំនងជាបទស្ល៊ូ ពុំមានរាំញាក់កន្ត្រាក់អារម្មណ៍នោះឡើយ។

BABYMONSTER 

បទចម្រៀងថ្មី "Stuck in the Middle" នេះនឹងចេញនៅថ្ងៃទី១ខែកុម្ភៈ នាពេលពាក់កណ្ដាលអធ្រាត្រ៕  

BABYMONSTER 
BABYMONSTER 
BABYMONSTER 
បទ​​​ថ្មី​​របស់ BABYMONSTER 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]