បរទេស៖ បន្ទាប់ពីការរង់ចាំអស់ជាច្រើនថ្ងៃ ទីបំផុត តារាសម្ដែងស្រី Song Hye Kyo បានបង្ហាញរូបរាងដ៏គួរឱ្យភ្ញាក់ផ្អើល នៃកម្មវិធី Paris Couture Fashion Week ។
ក្នុងនោះដែរ សម្រស់របស់តារាស្រីរូបនេះ ពិតជាទាក់ទាញ និងបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ព្រមទាំងទទួលបានការគាំទ្រយ៉ាងកក់ក្តៅ ពីអ្នកគាំទ្រនៅប្រទេសបារាំង ជាមួយនឹងរូបរាងដ៏សាមញ្ញ ប៉ុន្តែមានភាពប្រណីត និងឆើតឆាយ ជាមួយនឹងការស្ទាយ៍របស់នាងលើកនេះ។
ជាពិសេស ក្នុងពេលមួយ ដែលសក់របស់ Song Hye Kyo បានប៉ើង កាត់កញ្ចក់កាមេរ៉ា Harper's Bazaar ក៏បានបង្កជា ព្យុះភ្លៀងនៅលើបណ្តាញសង្គម កាលពីល្ងាចថ្ងៃទី ២៥ ខែមករាកន្លងទៅនេះ ដោយបានលើកឡើងថា Song Hye Kyo គ្រាន់តែទុកសក់វែងឲ្យរលុង គឺគ្រប់គ្រាន់ដើម្បីរំលេចរូបសម្រស់កំពូលរបស់ខ្លួន ដែលសក្ដិសមនឹងកេរ្តិ៍ឈ្មោះជា កំពូលសម្រស់ក្នុងប្រទេសកូរ៉េ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]