អង់គ្លេស៖ Gigi Hadid គឺជាតារាបង្ហាញម៉ូតដ៏ល្បីឈ្មោះម្នាក់ក្នុងពិភពលោក ហើយនាងក៏ត្រូវបានគេស្គាល់ថាជាអតីតមិត្តស្រីរបស់តារាចម្រៀងប្រុស Zayn ផងដែរ។
យ៉ាងណាមិញ ក្រោយចែកផ្លូវគ្នាជាមួយ Zayn រួចមកគឺ Gigi តែងតែត្រូវបានគេប្រទះឃើញថាបានចេញណាត់ចួបជាបុរសៗជារឿយៗ ហើយពេលនេះនាងក៏ត្រូវអ្នកប្រមាញ់រូបថត ថតបានថាចេញបណ្ដើរគូស្នេហ៍គឺលោក Bradley Cooper នៅទីក្រុងឡុងដ៍ ផងដែរ។
ពួកគេទាំងពីរបានទាក់ទងគ្នាតាំងពីខែតុលាឆ្នាំ២០២៣កន្លងទៅហើយជារឿយៗក៏បានចេញមកផ្អែមល្ហែមជាមួយគ្នា ដោយលើកនេះ គេបានប្រទះឃើញថា Gigi បានពាក់អាវស្បែកជាមួយនឹងខោសាច់ក្រណាត់ពណ៌ត្នោត និងពាក់វ៉ែនតាខ្មៅ ខណៈដែល Bradley Cooper ពាក់អាវរងាខ្មៅនិងមួកចាក់ពណ៌ផ្ទៃមេឃក្រឡាការ៉ូផ្ទៃមេឃស្រាល និងខោប៉ារ៉ា ហើយអ្នកទាំងពីរមើលទៅស្និទ្ធស្នាលណាស់ ដោយបានកាន់ដៃគ្នាជាប់តែម្ដង៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]