បរទេស៖ មិនត្រឹមតែមានការតាមដាន ទៅលើសកម្មភាពក្នុងគ្រួសារដ៏មានសុភមង្គលនោះទេ តែសម្រាប់តារាស្រី Chompoo Araya ក៏បានទាញយកចំណាប់អារម្មណ៍ជាមួយនឹង ការបង្ហាញខ្លួននៅក្នុងស្ទាយ៍ថ្មីៗជាច្រើន ដែលបានលើកយកមកបង្ហាញនៅលើបណ្ដាញសង្គម ឲ្យហ្វេនៗបានទស្សនាកម្សាន្ត។

Chompoo Araya
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងអំឡុងពេលនេះដែរ ខណៈមានការរៀបចំ​​កម្មវិធី​បង្ហាញ​ម៉ូដ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង តារាសម្ដែងស្រី Chompoo Araya ក៏ត្រូវបានអញ្ជើញឱ្យទស្សនាការបង្ហាញម៉ូដ Haute Couture Spring/Summer 2024 របស់ម៉ាកល្បីៗជាច្រើន ហើយរូបនាង ក៏បានបញ្ចេញរូបភាពជាបណ្តើរៗឱ្យប្រិយមិត្តបានឃើញ ទៀតផង។ 

Chompoo Araya

ថ្មីៗនេះ តារាស្រី Chompoo Araya បានបង្ហាញខ្លួនក្នុងឈុតស្បែកពណ៌ក្រហម ដែលជា​ឈុត​មានការច្នៃម៉ូតឡើង ជាមួយនឹងផ្កា​កុលាប​ពណ៌​ក្រហម​ ហាក់បីដូច​ជា​បាន​នាំ​យក​សួន​ផ្កាទាំង​មូល ផ្គូផ្គងជាមួយស្ទីលម៉ូដសក់តឹងនិងវ៉ែនតាខ្មៅ ដើម្បីបន្ថែម​ភាព​ឡូយឆាយ ធ្វើឲ្យហ្វេនៗដែលបានទស្សនាហើយ លាន់មាត់សរសើរទៅនឹងភាពទាក់ទាញ ភាពស៊ីវិល័យរបស់តារាស្រីរូបនេះ ផងដែរ។ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]