កូរ៉េខាងត្បូង៖ Jennie គឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់របស់ក្រុមចម្រៀង BLACKPINK និងមានឥទ្ធិពលខ្លាំងនៅលើឆាកតន្ត្រី និងក្រោយឆាកតន្ត្រី ព្រោះមិនថានាងធ្វើអីឬស្លៀកពាក់អ្វីក៏ត្រូវមហាជនចាប់អារម្មណ៍ដែរ។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ Jennie បានចុះកុងត្រាចូលលេងក្នុងកម្មវិធីមួយរបស់ប៉ុស្តិ៍ទូរទស្សន៍ tvN ដែលកម្មវិធីនោះមានឈ្មោះថា "Apartment 404" ជាមួយតារាៗជាច្រើនដូចជា Yoo Jae Suk, Cha Tae Hyun, Lee Jung Ha, Oh Nara និង Yang Se Chan ដែលក្នុងនោះក៏បានបញ្ចេញ Trailer ថ្មីសម្រាប់ភាគដំបូងរបស់កម្មវិធីផងដែរ។

កម្មវិធី"Apartment 404"

Jennie ឯណោះវិញត្រូវអ្នកគាំទ្រមានការរំភើបចង់ចួបនាងក្នុងកម្មវិធីនេះខ្លាំងណាស់បន្ទាប់ពីខាង tvN បានចែករំលែករូបភាពនាងស្លៀកពាក់ស្ទាយ៍គួរឲ្យស្រលាញ់ដូចយុវវ័យ ប៉ុន្តែអ្វីដែលពួកគេចាប់អារម្មណ៍ខ្លាំងនោះគឺឃ្លីបវីដេអូដែល Jennie វិះនឹងនិយាយពាក្យមិនល្អ នៅក្នុងភាសាកូរ៉េនៅលើប៉ុស្តិ៍ទូរទស្សន៍។

Jennie ក្នុងកម្មវិធី"Apartment 404"
Jennie ក្នុងកម្មវិធី"Apartment 404"
Jennie ក្នុងកម្មវិធី"Apartment 404"

ភ្លាមៗបន្ទាប់ពីដឹងខ្លួន នាងក៏ទប់មាត់ទាន់ ហើយធ្វើមុខភ័យខ្លាច ភ្ញាក់ផ្អើល តក់ស្លុតព្រោះដឹងខ្លួនថាខ្លួនឯងវិះតែត្រូវគេ Cancel ទៅហើយដោយសារប្រើប្រាស់ពាក្យមិនល្អនៅលើប៉ុស្តិ៍ទូរទស្សន៍ ប៉ុន្តែអ្នកគាំទ្រសុទ្ធតែគិតថា កាយវិការរបស់នាងពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយលេងសើចថា នេះអាចជាលើកចុងក្រោយដែលគេអញ្ជើញនាងចូលរួមកម្មវិធីនៅលើប៉ុស្តិ៍ទូរទស្សន៍៕  

វីដេអូ Jennie វិះតែ​​របូត​​មាត់​​និយាយពាក្យមិនល្អ

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]