បរទេស៖ ថ្មីៗនេះ តារាស្រី Kylie Jenner បានទាញយកការចាប់អារម្មណ៍ ក្នុងពេលដែលបានចេញមកបង្ហាញខ្លួនតុបតែង នៅក្នុងសម្លៀកបំពាក់រ៉ូប corset យ៉ាងស្រស់បំព្រង ខណៈពេលដែលចូលរួមក្នុងកម្មវិធី Runway ក្នុងអំឡុងពេល Paris Haute Couture Fashion Week កាលពីថ្ងៃពុធកន្លងទៅនេះ។

Kylie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាស្រីវ័យ ២៦ ឆ្នាំរូបនេះ បានពាក់រ៉ូបពណ៌សគ្មានខ្សែ ដ៏គួរឱ្យភ្ញាក់ផ្អើល ដែលត្រូវបានរុំដោយស្រទាប់ស្រោបស្បៃស្ដើង ជាមួយនឹងស្បែកជើងកែងខ្ពស់ពណ៌ផ្ទៃមេឃលម្អិតដោយគុជរលោង ជាពិសេស ថែមទាំងបានមកជាមួយនឹងការបំពាក់ដោយក្រវិលប្រាក់ និងចិញ្ចៀនដ៏ស្រស់ស្អាត ទៀតផង។ 

Kylie

ម៉្យាងវិញទៀត តារាស្រីរូបនេះ បានមកដល់កម្មវិធីនេះ ជាមួយនឹងម៉ូតសក់ពណ៌ត្នោតខ្មៅរបស់នាង លេងម៉ូតយ៉ាងស្អាតបាត ជាមួយនឹងសក់រួញរលុងៗទម្លាក់ចុះពីលើស្មារបស់នាង គួរឲ្យគយគន់៕

ប្រភព៖ Pagesix

សូមទស្សនារូបភាពខាងក្រោម៖ 

Kylie
Kylie
Kylie
Kylie
Kylie
Kylie
Kylie
Kylie
Kylie
Kylie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]