ជប៉ុន៖ កាលពីថ្មីៗនេះ នៅឯប្រទេសជប៉ុនមានដំណឹងមួយគួរឲ្យភ្ញាក់ផ្អើលដោយ បុរសម្នាក់ឈ្មោះ Shinji Aoba ត្រូវតុលាការកាត់ទោសប្រហារជីវិត។ តាមប្រភពព័ត៌មានបានឲ្យដឹងថា Aoba ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងដុតបំផ្លាញទីស្នាក់ការរបស់ Kyoto Animation កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ ។

នៅក្នុងហេតុការណ៍នោះ បានធ្វើឲ្យមនុស្សចំនួន ៣៦ នាក់បានស្លាប់ និង ៣៤ នាក់ផ្សេងទៀតបានរងរបួស ខណៈ Aoba ផ្ទាល់ក៏រងរបួសរលាកស្បែកផងដែរ ។ បើតាមអ្វីដែល Aoba ប្រាប់ប៉ូលិស មូលហេតុដែលលោកដុតស្ទូឌីយោនេះ គឺដោយសារគេបានលួចគំនិតពីប្រលោមលោកដែល Aoba បានដាក់ជូនក្រុមហ៊ុនកាលពីឆ្នាំ ២០១៧ កន្លងទៅ។

ក្រោយពីកាត់ការស៉ើអង្កេតរួចមក តុលាការជប៉ុនបានសម្រេច កាត់ទោសប្រហារជីវិតលោក Shinji Aoba នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ពីបទដុតស្ទូឌីយ៉ូ Kyoto Animation កាលពីឆ្នាំ ២០១៩៕
ប្រភព៖ UPI



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]