កម្សាន្ត៖ តារាសម្ដែង Angelina Jolie ស្រាប់តែទទួលបានការចាប់អារម្មណ៍ ជាមួយនឹងសក់ពណ៌ទង់ដែង ដែលទើបនឹងលាប ពេលបង្ហាញខ្លួន នៅភោជនីយដ្ឋានដ៏ល្បីល្បាញមួយកន្លែង ក្នុងទីក្រុង Los Angeles ជាមួយនឹងកូនប្រុសរបស់នាង Pax Thien ។

 Angelina Jolie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅល្ងាចថ្ងៃទី ២៤ ខែមករា តារាសម្ដែងស្រី Angelina Jolie និងកូនប្រុស ត្រូវបានគេប្រទះឃើញ ចេញទៅញ៉ាំអាហារពេលល្ងាចនៅ Sushi Park ខណៈដែល តារាស្រីរូបនេះ បានបង្ហាញខ្លួនដ៏ទាក់ទាញ ជាមួយនឹងម៉ូតសក់ត្រង់វែងស្អាត និងបាន​លាប​ពណ៌​សក់​ទង់ដែង​ទឹកឃ្មុំ។

 Angelina Jolie 

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពទាំងនោះ បើទោះបីជា តារាសម្ដែងស្រីរូបនេះ បានតុបតែងមុខតិចតួចក្ដី តែខណៈស្ថិតនៅវ័យ ៤៨ឆ្នាំ រូបនាងក៏បានជ្រើសរើសសំលៀកបំពាក់សាមញ្ញ ជាមួយនឹងរ៉ូបពណ៌សវែង និងអាវយឺតធំខាងក្រៅ ស្ពាយកាបូបស្បែកខ្មៅ និងពាក់ស្បែកជើងកែង ដែលមើលទៅមានភាពស័ក្តិសម ទៅនឹងសម្រស់់ដ៏ស្រស់ស្អាត និងកាន់តែក្មេងជាងវ័យ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Angelina Jolie 
 Angelina Jolie 
 Angelina Jolie 
 Angelina Jolie 
 Angelina Jolie និងកូនប្រុស  
 Angelina Jolie និងកូនប្រុស  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]