កម្ពុជា៖ តារាបង្ហាញម៉ូតជនជាតិប្រេស៊ីល ដ៏ល្បីឈ្មោះ Alessandro Ambrosio ដែលធ្លាប់ដើរម៉ូតឲ្យម៉ាកល្បីៗជាច្រើនដូចជា Victoria's Secret និងជាអតីត Angel របស់ប្រេននេះដែរនោះ បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ បន្ទាប់ពីបង្ហោះរូបថតពេលនាងកំពុងមកដើរលេងកម្សាន្តនៅខេត្តសៀមរាប។
ក្នុងនោះដែរ Alessandra បានបង្ហោះរូបភាពដែលនាងថត នៅប្រាសាទបាយ័ន ដោយសរសើរថា ប្រាសាទខ្មែរបុរាណយើងមួយនេះពិតជាអស្ចារ្យណាស់ ហើយនាងពិតជាស្លៀកពាក់បានសមសួនជាខ្លាំង ដោយថតរូបក្នុងកាយវិការគត់មត់ សុភាពរាបសារ។
មិនត្រឹមតែបានទៅទស្សនាប្រាង្គប្រាសាទនោះទេ នាងក៏ថែមទាំងបានទៅជិះទូកលេងកម្សាន្តមើលទេសភាពជុំវិញបឹងទន្លេសាប ជាពិសេសគឺភូមិបណ្ដែតទឹក និងថែមទាំងបានទទួលទាន គួង និង ប្រហិតផងដែរ៕
ប្រភព៖: instagram
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]