បារាំង៖ កាលពីយប់ថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២៤កន្លងទៅនេះ Lisa ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK បានបង្ហាញវត្តមានក្នុងការប្រគុំតន្ត្រីបែបសប្បុរសធម៌ Gala des Pièces Jaunes benefit concert។
ការប្រគុំតន្ត្រីនេះធ្វើឡើងដើម្បីរកប្រាក់បរិច្ចាគទៅដល់ក្មេងៗកំពុងមានជំងឺ ត្រូវសម្រាកនៅមន្ទីរពេទ្យ ដែលផ្ដួចផ្ដើមគំនិតនិងរៀបចំឡើងដោយលោកជំទាវ Brigitte Macron ជាសុភាពនារីទី១របស់ប្រទេសបារាំង។
ដោយឡែក ងាកមក Lisa វិញ ក្រោយពីបានប្រកាសចាកចេញពី YG Entertainment រួចមក នេះជាលើកដំបូងហើយដែលនាងបានឡើងឆាកតន្ត្រី ដែលធ្វើឡើងនៅ Accor Arena នាទីក្រុងប៉ារីស ប្រទេសបារាំង ដោយនាងបានតុបតែងខ្លួនជាមួយនឹងឈុតពណ៌លឿងភ្លឺផ្លេកយ៉ាងស្រស់ស្អាត ហើយកាយវិការរាំក៏ដូចជាច្រៀងរបស់នាងទៀតសោត នៅតែលេចធ្លោ បានអង្រួនបេះដូងអ្នកទស្សនាឲ្យញាក់កន្ត្រាក់ទៅតាមសាច់ភ្លេង ដែលបញ្ជាក់ថា ទោះនាងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ YG ក៏នាងនៅតែនាំយកនូវភាពអស្ចារ្យដល់មហាជន៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]