បរទេស៖ ថ្មីនេះ តារាស្រី Kylie Jenner ត្រូវបានគេរាយការណ៍ថា ទើបតែបានលក់ផ្ទះវីឡាប្រណីតមួយរបស់នាង នៅទីក្រុង Holmby Hills, Los Angeles ដែលមានតម្លៃខ្ពស់ជាងជិត ២០ លានដុល្លារ ពីពេលដែលនាងបានទិញនៅឆ្នាំ ២០២០ ។
ក្នុងនោះដែរ បានបង្ហាញថា តារាស្រី Kylie បានទិញអចលនទ្រព្យមួយនេះ នៅក្នុងខែមេសា ឆ្នាំ ២០២០ ក្នុងអំឡុងពេលនៃការរីករាលដាលនៃ ជំងី Covid-19 ក្នុងតម្លៃ ៣៦,៥ លានដុល្លារ។ ហើយបច្ចុប្បន្ននេះ សេដ្ឋីនីរូបនេះ ចង់លក់វាក្នុងតម្លៃ ៥៥ លានដុល្លារអាមេរិក ផងដែរ។
បើក្រឡេកមកមើល វីឡាមួយនេះវិញ គឺមានទំហំជាង ៣,៣០០ m2 ដែលរចនាតាមបែបសហសម័យ ដូចជារមណីយដ្ឋានដ៏ប្រណិត មាន អាងហែលទឹកខាងក្រៅដ៏ធំនៅទីតាំងនៅកណ្តាល ទាំងសងខាង គឺជាផ្ទះវីឡាដែលមានការរចនាបែបបើកចំហ។ ហើយនៅក្នុងផ្ទះ មានបន្ទប់គេង ៧ បន្ទប់ទឹក ១០ រោងកុន បារ កន្លែងហាត់ប្រាណ និងកន្លែងលេងរបស់កុមារ ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]