កូរ៉េខាងត្បូង៖ Jang Wonyoung គឺជាតារាចម្រៀង KPOP ជំនាន់ទី៤ដែលកំពុងលេចធ្លោខ្លាំង មិនថាការតុបតែងខ្លួនឬការឡើងសម្ដែងលើឆាកតន្ត្រីទេ គឺនាងតែងតែទទួលបានការចាប់អារម្មណ៍ ព្រោះតែនាងមានសម្រស់ស្រស់ស្អាតខ្លាំង បូករួមជាមួយនឹងការចូលចិត្តលេងស្ទាយ៍ផងដែរ។
ថ្មីៗនេះ Wonyoung ក៏បានធ្វើឲ្យអ្នកគាំទ្រមានការកោតសរសើរជាខ្លាំង បន្ទាប់ពីឃើញវត្តមានរបស់នាងបង្ហាញខ្លួននៅព្រលានយន្តហោះអន្តរជាតិ អ៊ីនឆន ដើម្បីធ្វើដំណើរទៅ ទីក្រុងបាងកក ប្រទេសថៃ ដោយក្នុងនោះ នាងបានស្លៀកពាក់យ៉ាងគួរឲ្យស្រលាញ់។
Wonyoung បានពាក់អាវរងាប៉ោងៗពណ៌ស ម៉ាក Miu Miu ដែលនាងជាទូតសុឆន្ទៈ ព្រមជាមួយនឹងខោពណ៌សបង្ហាញជើងវែងរបស់នាង ព្រមជាមួយនឹងកាបូប Miu Miu ពណ៌ស។
មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យនាងគួរឲ្យស្រលាញ់និងលេចធ្លោខ្លាំងនោះគឺ នាងបានកាសទ្រាប់ត្រចៀកកុំឲ្យរងាឬហឹង ធ្វើឲ្យមួយឈុតនេះ នាងមើលទៅគួរឲ្យស្រលាញ់ និងមានភាពជាយុវវ័យខ្លាំងមែនទែន៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]