កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាដឹងរួចមកហើយថា ​Seungri ដែលជាអតីតសមាជិកក្រុម Big Bang បាននិយាយនៅក្នុងកម្មវិធីជប់លាងក្នុងប្រទេសកម្ពុជាថា "ថ្ងៃណាមួយ លោកនឹងនាំ G-Dragon មកលេងទីនេះឲ្យបាន" ទៅកាន់មហាជន និង ហ្វេនៗ ដែលបានចូលរួមនៅកម្មវិធីនោះ។

Seungri 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្ដីនេះ បានធ្វើឲ្យកក្រើកដល់អ្នកគាំទ្រទូទាំងពិភពលោកបញ្ចេញប្រតិកម្មជាខ្លាំងទៅលើ Seungri ដែលហ៊ាននិយាយឈ្មោះ G-Dragon ខណៈដែលតារារ៉េបរូបនេះ ក៏ទើបតែដោះស្រាយបញ្ហាស៉ើបអង្កេតគ្រឿងញៀនចប់។​ ដោយឡែក ក្រឡេកទៅមើល GD វិញ រូបលោកមិនបានតបតអ្វីអំពីរឿងនេះទេ បើទោះបីជាអ្នកគាំទ្រមានការសួរនាំច្រើនយ៉ាងណាក៏ដោយ។

Seungri 

ជាពិសេស តារារ៉េបរាងតូចរូបនេះ បានបង្ហាញការគាំទ្រដល់សមាជិកផ្សេងគឺ Daesung ដែលទើបនឹងចេញចម្រៀងថ្មី ក្រោយខានចេញចម្រៀង ​Solo ជាង១៣ឆ្នាំកន្លងមក។ នៅក្នុងនោះ GD បានដាក់រូប Poster របស់ Daesung នៅក្នុង Story IG របស់ខ្លួនទៀតផង ដែលបញ្ជាក់ថា ពួកគេមានទំនាក់ទំនងយ៉ាងល្អ។

Seungri 

ចំណែកឯ Seungri វិញ រូបលោកជាប់ឈ្មោះជា ឧក្រិដ្ឋជន ដែលធ្លាប់ជាប់គុក ដូចនេះ ក្រោយពីលោកបង្ហាញភាពជឿជាក់ថា នឹងនាំ GD​ មកលេងកម្ពុជា វាប្រៀបបីដូចជាលោកនៅតែមានទំនាក់ទំនងល្អជាមួយគ្នាអញ្ចឹង។ យ៉ាងណាមិញ យើងមិនដឹងទេថា ពួកគេពិតជាមានទំនាក់ទំនងក្រោយភ្នែកមហាជនមែនឬយ៉ាងណានោះទេ៕

ប្រភព៖​ K-Buzz

 G-Dragon
 G-Dragon
Daesung 
Daesung 
Daesung 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]