បារាំង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ Lisa បានចូលរួមសម្ដែងក្នុងការប្រគុំតន្ត្រីបែបសប្បុរសធម៌ Le Gala des Pièces Jaunes នៅ Accor Arena ទីក្រុងប៉ារីស ប្រទេសបារាំង។ ដោយក្នុងនោះ Lisa បានសម្ដែងបទ "Money" និង "SG" ជាមួយនឹង DJ Snake ជាដើម ធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោ និងសប្បាយរីករាយជាមួយនឹងការសម្ដែងដ៏អស្ចារ្យ ពោរពេញដោយថាមពល និងទេពកោសល្យរបស់នាង។

Lisa ចូលរួមសម្ដែងក្នុងការប្រគុំតន្ត្រីបែបសប្បុរសធម៌
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa ចូលរួមសម្ដែងក្នុងការប្រគុំតន្ត្រីបែបសប្បុរសធម៌
Lisa ចូលរួមសម្ដែងក្នុងការប្រគុំតន្ត្រីបែបសប្បុរសធម៌
Lisa ចូលរួមសម្ដែងក្នុងការប្រគុំតន្ត្រីបែបសប្បុរសធម៌
Lisa ចូលរួមសម្ដែងក្នុងការប្រគុំតន្ត្រីបែបសប្បុរសធម៌

យ៉ាងណាមិញ ក្នុងការប្រគុំតន្ត្រីនោះដែរ គេក៏សង្កេតឃើញថា លោក Frederic Arnault ដែលជាកូនប្រុសមហាសេដ្ឋីមានទ្រព្យស្ដុកស្ដម្ភ និងជាបុរសដែលមានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយ Lisa ក៏បានមកចូលរួមមើលការសម្ដែងរបស់នាងផងដែរ។

Lisa និង Frederic Arnault
Lisa និង Frederic Arnault

ក្នុងវីដេអូដែលអ្នកគាំទ្របានចែករំលែកនៅលើបណ្ដាញសង្គម Tiktok គឺ Frederic បានស្លៀកសម្លៀកបំពាក់ជាអាវពណ៌ខ្មៅធម្មតា និងបាននិយាយជាមួយអ្នកនៅក្បែរៗនោះ ខណៈដែល ឪពុកម្ដាយរបស់ Lisa ក៏បានចូលរួម។

ភ្លាមៗបន្ទាប់ពីវីដេអូនោះបានចែករំលែក គឺអ្នកគាំទ្រខ្លះក៏បានសរសើរថា Frederic ពិតជាស្រលាញ់និងតាមលើកទឹកចិត្ត Lisa គ្រប់កន្លែង ប៉ុន្តែអ្នកខ្លះទៀតគិតថាគេគ្រាន់តែជាមិត្តរបស់នាងប៉ុណ្ណោះ។

Lisa និង Frederic Arnault
Lisa និង Frederic Arnault

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែល Frederic ត្រូវគេកត់សម្គាល់ថាចូលរួមពិធីជាមួយ Lisa ព្រោះកន្លងមកអ្នកទាំងពីរធ្លាប់បានចួបគ្នានៅភោជនីយដ្ឋានល្បី ហើយទៅមើលការប្រកួត Champions League ទៀតផង៕

@amlfedits 🤍 #fredlis #lisa #fredericarnault #blackpinklisa #fredlisa ♬ bloodline x pony - mads

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]