ភ្នំពេញ ខែមករា ឆ្នាំ 2024៖ Crocs ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកលើស្បែកជើង សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ប្រកបដោយភាពច្នៃប្រឌិត យ៉ាងទាន់សម័យ និងជាក្រុមហ៊ុនដែលតែងតែអភិវឌ្ឍទៅលើភាពងាយស្រួលបត់បែនរបស់ស្បែកជើង មានសេចក្តីត្រេកអរក្នុងការប្រកាស ការបើកដំណើរការឡើងវិញជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយ ការ ត្រលប់មកចូលទីផ្សារកម្ពុជាជាផ្លូវការវិញនេះ នឹងនាំមកនូវសារមួយក្នុងគោលបំណងផ្សព្វផ្សាយជំរុញឱ្យបុគ្គលដែលជាអ្នកប្រើប្រាស់គ្រប់រូបបង្ហាញពីបុគ្គលិកលក្ខណៈរបស់ពួកគេដោយសេរី តាមរយៈ ការរចនារបស់ស្បែកជើង Crocs ដែលពួកគេកំពុងពាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សCROCS - អុីអនម៉ល ភ្នំពេញ
ម៉ូតរចនាបថដើមរបស់ Crocs ដែលមានភាពល្បីល្បាញបំផុតគឺ Classic Clog ដែលត្រូវបានពិភពលោកទទួលស្គាល់យ៉ាងពេញទំហឹងភ្លាមៗ បន្ទាប់ពីស្បែកជើងមួយនេះបានដាក់លក់នៅក្នុងទីផ្សារ។ បច្ចុប្បន្ន Crocs បានកំពុងដំណើរការហាងលក់របស់ខ្លួនជាង 340 កន្លែងនៅទូទាំងពិភពលោក ព្រមទាំងកំពុងបើកបន្ថែមហាងលក់ផ្ដាច់មុខចំនួន 4 នៅក្នុងប្រទេសកម្ពុជា ក្នុងទីតាំងសំខាន់ៗ នៅចំកណ្តាលរាជធានីភ្នំពេញដែលមាននៅ ផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១ និងនៅតាមសាខាផ្សារទំនើប អុីអនម៉ល ទាំង 3 សាខា ដែលរួមមាន អុីអនម៉ល សែនសុខស៊ីធី អុីអនម៉ល មានជ័យ និង អុីអនម៉ល ភ្នំពេញ។
នេះគឺជាជំហានដ៏សំខាន់របស់ម៉ាកយីហោដ៏ល្បីមួយនេះ ក្នុងការនាំផលិតផលរបស់ខ្លួនមកជូនអតិថិជនកម្ពុជាយើង ដើម្បី៎ផ្ដល់នូវបទពិសោធន៍ថ្មីៗ ដោយផ្ទាល់នៅប្រទេសកម្ពុជាជាមួយផលិតផលគ្រប់ម៉ូតទាំងអស់របស់ Crocs។
Crocs តែងតែរីករាយសាទររាល់គំនិតថ្មីៗ និងប្លែករបស់អតិថិជនគ្រប់រូប ដោយបានបញ្ចូល និងបង្ហាញផ្នត់គំនិតនេះតាមរយៈពាក្យស្លោករបស់ម៉ាកយីហោផ្ទាល់ នោះគឺ “បង្ហាញអ្វីជាខ្លួនឯង”។
Crocs ក៏តែងតែបង្ហាញការស្វាគមន៍រាល់មតិយោបល់របស់អតិថិជន ក្នុងគោលបំណងផ្តល់ឲ្យពួកគេនូវស្បែកជើងដែលងាយស្រួលប្រើប្រាស់បំផុត ផ្តល់ភាពរីករាយ និងភាពសុទិដ្ឋិនិយមបំផុត។
Crocs - ជាក្រុមហ៊ុនឈានមុខគេលើពិភពលោកផ្នែកផលិតផលស្បែកជើងពាក់ប្រចាំថ្ងៃ ដែលមានភាពច្នៃប្រឌិតខ្ពស់បានចាប់យកវវិធីសាស្រ្តដ៏សាមញ្ញមួយដើម្បីរួមបញ្ចូល នូវរចនាបថប្លែកៗ ជាមួយនឹងភាពងាយស្រួលបែបទាន់សម័យ និងប្រកបដោយភាពថ្លៃថ្នូរ។
Crocs មានគោលបំណងលើកទឹកចិត្តដល់អថិតិជនទាំងអស់ ក្នុងការបើកចិត្តឲ្យទូលាយ ហើយសម្លឹងមើលទៅលើភាពស្រស់បំព្រង និងភាពចម្រុះពណ៌នៃជីវិតប្រចាំថ្ងៃ។ Crocs រីករាយនឹងអត្តសញ្ញាណផ្សេងៗ គ្នារបស់មនុស្សម្នាក់ៗ ហើយក៏ស្វាគមន៍អ្នករាល់គ្នាឲ្យចូលរួមយុទ្ធនាការ “បង្ហាញអ្វីជាខ្លួនឯង” របស់ខ្លួនផងដែរ។
ដំណើរប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅក្រោមការគ្រប់គ្រងដោយយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ក្រុមហ៊ុន MAP Active (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយម៉ាកយីហោផលិតផលកីឡា និងផលិតផលសម្រាប់សម្រួលដល់ការស់នៅផ្សេងៗទៀត ឈានមុខគេនៅក្នុងតំបន់។
ផែនការអនាគតរបស់ក្រុមហ៊ុន MAP Active Cambodia គឺមានមហិច្ឆតាក្នុងការពង្រឹកវត្តមានរបស់ម៉ាកយីហោ Crocs នៅក្នុងប្រទេសកម្ពុជាអោយកាន់តែធំឡើងៗ ជាលំដាប់។ នៅក្នុងឆ្នាំ 2024 ក្រុមហ៊ុនមានគោលបំណងបើកហាង Crocs ចំនួន 4 សាខាបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកដល់យុទ្ធសាស្ត្រអភិវឌ្ឍម៉ាកយីហោរបស់ខ្លួន ក្នុងការសម្រេចគោលដៅនៃការបើកហាងសរុបចំនួន 8 នៅក្នុងឆ្នាំតែមួយ។ កិច្ចខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតានេះ មានគោលបំណងពង្រឹងជំហររបស់ Crocs ក្នុងនាមជាម៉ាកយីហោផលិតផលស្បែកជើងពាក់ប្រចាំថ្ងៃឈានមុខគេ និងមានភាពច្នៃប្រឌិតខ្ពស់នៅប្រទេសកម្ពុជា និងផ្ដល់ឲ្យអតិថិជននូវអារម្មណ៍ងាយស្រួលស្របនឹងភាពជឿជាក់។
ការបើកដំណើរការម៉ាកយីហោឡើងវិញនៅប្រទេសកម្ពជា គឺជាការបោះជំហានទៅមុខដ៏សំខាន់ ដែលបង្ហាញពីទំព័រថ្មីនៃបេសកម្មដំណើរជុំវិញពិភពលោករបស់ Crocs និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវផលិតផលដែលសម្រួលដល់ភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ និងបទពិសោធន៍ថ្មីៗ ប្លែកៗ ដល់អតិថិជនកម្ពុជាទាំងអស់ផងដែរ។ Crocs ជឿជាក់ថា ជម្រើសដ៏ឆ្មាតវ័យមួយ មិនមានន័យថាវាត្រូវតែមានភាពស្មុគស្មាញមកជាមួយរហូតនេះទេ។ Crocs ត្រូវបានគេទទួលស្គាល់ថា ជាម៉ាកយីហោលំដាប់ពិភពលោកផ្នែកផលិតផលស្បែកជើងពាក់ប្រចាំថ្ងៃ ដែលមានច្នៃប្រឌិតខ្ពស់ និងដែលបានជ្រើសយកនូវវិធីសាស្រ្តដ៏សាមញ្ញមួយដើម្បីរួមបញ្ចូល នូវរចនាបថប្លែកៗ ជាមួយនឹងភាពងាយស្រួលបែបទាន់សម័យ និងប្រកបដោយភាពថ្លៃថ្នូរ។
សម្រាប់ព័ត៌មានថ្មីៗ និងលម្អិតបន្ថែមទៀត សូមចូលទៅកាន់ហ្វេសបុកផេកផ្លូវការរបស់ Crocs Cambodia៖ https://www.facebook.com/crocscambodia/
#CrocsCambodia #Crocs
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]